×

ការប្រកួតទាញព្រ័ត្រ ល្បែងបុរាណតែយុទ្ធសាស្ត្រទំនើប ក្នុងកម្មវិធី «កម្លាំងគោជល់»

សប្ដាហ៍ទី៥ កម្មវិធីដ៏ថ្មីសន្លាង កម្លាំងគោជល់ (Red Bull Power) បានប្រែក្លាយការប្រកួតល្បែងទាញព្រ័ត្រ ដែលជាល្បែងប្រជាប្រិយរបស់ខ្មែរដែលត្រូវបានចុះសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ទៅជាការប្រកួតបែបយុទ្ធសាស្ត្រ និងកម្លាំង ដោយបែងចែកជាពីរក្រុម ដោយលេងចំនួន ៥ជុំ បើក្រុមណាឈ្នះ ៣ជុំ នឹងចាត់ទុកជាក្រុមឈ្នះ។

បន្ទាប់ពីចាញ់នៅជុំទីមួយ ក្រុម B បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយដោះស្បែកជើងចេញនៅពាក់កណ្តាលការប្រកួត ដើម្បីឱ្យការទប់លំនឹងកាន់តែប្រសើរនៅលើ Red Bull Arena ។ យុទ្ធសាស្ត្រនេះ បានជួយឱ្យក្រុម B បានឈ្នះវិញ។ ទោះជាយ៉ាងណា ក៏សម្រេចចិត្តនេះ ធ្វើឱ្យសមាជិកម្នាក់រងរបួសជើង។

ដោយសារឃើញពីយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព ក្រុម A ក៏បានបង្ហាញប្រើប្រាស់យុទ្ធសាស្ត្រនេះ ដើម្បីយកឈ្នះទៅលើក្រុម B វិញ ។ ជាលទ្ធផល ក្រុម A បានយកឈ្នះ ៣ ទល់នឹង ១ ។ ក្នុងវិញ្ញាសានេះ កម្លាំងតែមួយមុខមិនគ្រប់គ្រាន់ទេ។ យុទ្ធសាស្ត្រ ក៏សំខាន់ផងដែរ។

កម្មវិធី កម្លាំងគោជល់ មិនត្រឹមតែផ្ដោតលើកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែ បញ្ញា និងយុទ្ធសាស្ត្ររបស់បេក្ខជននីមួយៗ ក៏សំខាន់ដូចគ្នាក្នុងការប្រកួតនីមួយៗ។

ទស្សនាសប្ដាហ៍ទី៥ កម្មវិធីកម្លាំងគោជល់ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង