
នៅក្នុងកម្មវិធី កម្លាំងគោជល់ (Red Bull Power) សប្ដាហ៍ទី៥ ការប្រកួតវិញ្ញាសាមួយដែលមានឈ្មោះថា «ខ្សែពួរអំណត់» បានបង្ហាញពីខ្លឹមសារពិតនៃការប្រកួតប្រជែង ដែលជាការតស៊ូរវាងផ្លូវចិត្ត និងរាងកាយ។ បេក្ខជនចំនួន ៨នាក់បានចូលកាន់កន្លែងរបស់ពួកគេនៅក្រោមខ្សែពួរ ដោយដឹងថារាល់វិនាទីពិតជាមានតម្លៃ។


បេក្ខជន ត្រូវឡើងទៅដល់ចំណុចពណ៌ខៀវរបស់ខ្សែពួរ រួចតោងឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ ម្តងម្នាក់ៗ ភាពនឿយហត់ គឺជាឧបសគ្គដ៏ធំបំផុត។ បេក្ខជន ឌិត ឥន្ទឌី គឺជាបេក្ខជនដំបូងដែលធ្លាក់ បន្ទាប់មកគឺបេក្ខជន នន់ សុខចំរើន, ហាន សុខម៉ែន និងចុងក្រោយគឺបេក្ខជន មួន សុខមី។


បេក្ខជន ៤ នាក់ចុងក្រោយ រួមមានបេក្ខជន ផាត រ៉ាតុលា, នឿន ផានិត, អឿប គឹមយៀល និងហៀត រីហ្វីន បានបន្តតស៊ូដោយការផ្ដោតអារម្មណ៍ដ៏គួរឱ្យស្ញប់ស្ញែង។ ជ័យជម្នះរបស់ពួកគេមិនមែនត្រឹមតែជាផ្លូវកាយនោះទេ តែវាជាជ័យជម្នះផ្នែកចិត្តសាស្ត្រ។ ពួកគេបានបង្ហាញថា ដង្ហើម ការអត់ធ្មត់ និងការប្រមូលអារម្មណ៍ផ្តោត ពេលខ្លះអាចសំខាន់ជាងកម្លាំងសាច់ដុំទៅទៀត។

ដូច្នេះ បេក្ខជន ១៦នាក់ចុងក្រោយ នឹងឈានចូលទៅកាន់ការប្រកួតបន្ទាប់ នៅសប្ដាហ៍ទី៦ នៃកម្មវិធី កម្លាំងគោជល់ ។ ទស្សនាសប្ដាហ៍ទី៥ នៅខាងក្រោម៖