×

ការចាកចេញរបស់ សំណាង និង រីហ្វីន បង្កការសោកស្ដាយ ក្នុងកម្មវិធី កម្លាំងគោជល់ ស្របពេលដែលបេក្ខជននៅសល់តែ ១៤នាក់

កម្មវិធី «កម្លាំងគោជល់» បានរកឃើញបេក្ខជនចំនួន ១៤នាក់ចុងក្រោយ កាលពីសប្ដាហ៍ទី៦ បន្ទាប់ពីបេក្ខជនខ្លាំងពីររូបគឺ សំណាង និង រីហ្វីន បានចាកចេញពី Red Bull Arena យ៉ាងគួរឱ្យសោកស្ដាយ។

បេក្ខជនទាំងពីរត្រូវបានជម្រុះ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាបន្តបន្ទាប់ និងការប្រកួតសម្រេចចុងក្រោយដ៏តានតឹង។ សប្ដាហ៍នេះបានចាប់ផ្ដើមដោយការប្រកួតជាក្រុម ដែលផ្តោតលើយុទ្ធសាស្ត្រ និងកម្លាំង។ 

ទោះជាយ៉ាងណា ការប្រកួតចុងក្រោយដែលមានឈ្មោះថា «ជំហរកេណរ» បានក្លាយជាវិញ្ញាសាសម្រេចជោគវាសនារបស់បេក្ខជនទាំងពីរ។ អ្វីដែលគួរឱ្យស្តាយនោះគឺ រីហ្វីន ទោះបីធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងវិញ្ញាសានេះពីមុនក៏ដោយ ក៏មិនអាចទប់ទល់នឹងបេក្ខជន ពន្លឺ បានឡើយ ដែលជាអ្នកឈ្នះក្នុងវិញ្ញាសានេះ។

ការចាកចេញរបស់បេក្ខជនទាំងពីរនេះ ធ្វើឱ្យទស្សនិកជនងាកទៅចាប់អារម្មណ៍ និងរង់ចាំទស្សនាវគ្គបន្ទាប់ ថាតើបេក្ខជនទាំង១៤រូប នឹងត្រូវប្រឈមមុខនឹងវិញ្ញាសាអ្វីជាបន្តទៀត?

កម្មវិធី «កម្លាំងគោជល់» នឹងបន្តស្វែងរកម្ចាស់ជើងឯករបស់ខ្លួន នៅក្នុងការប្រកួតដ៏អស្ចារ្យមិនធ្លាប់មាន នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:៣០ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់។

ទស្សនាការប្រកួតក្នុងសប្ដាហ៍ទី៦ កម្មវិធី កម្លាំងគោជល់ (Redbull Power) នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង