
កម្មវិធី «កម្លាំងគោជល់» សប្ដាហ៍ទី៧ បាននាំមកនូវពេលវេលាដ៏រំភើបសម្រាប់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN និងអារម្មណ៍សោកស្ដាយសម្រាប់ បេក្ខនារី ឃុន សុជាតា និងបេក្ខជន សុន សុភី ដែលត្រូវដល់ពេលចាកចេញពីកម្មវិធី។

សម្រាប់អ្នកគាំទ្រជាច្រើន សុជាតា មិនមែនត្រឹមតែជាអ្នកប្រកួតធម្មតានោះទេ តែនាងគឺជានិមិត្តរូបនៃស្ត្រីដ៏រឹងមាំ និងមានការតស៊ូមិនបោះបង់។ រីឯ សុភី វិញ ក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរហូតដល់វិនាទីចុងក្រោយ។ អ្នកទាំងពីរ មិនបានចាញ់នោះទេ តែពួកគេបានចាកចេញដោយភាពជាអ្នកតស៊ូយ៉ាងពិតប្រាកដ។
ការចាកចេញរបស់ សុជាតា និងសុភី បានបង្រៀនមេរៀនដ៏សំខាន់មួយថា ភាពជោគជ័យមិនមែនវាស់ត្រឹមតែអ្នកឈ្នះ ឬអ្នកដែលនៅបានយូរជាងគេនោះទេ ប៉ុន្តែវាស់ដោយលទ្ធផលពីការប្រកួតដោយសេចក្តីថ្លៃថ្នូរ។

ទោះបី សុជាតា និង សុភា មិនបានបន្តការប្រកួតទៀតក៏ដោយ ក៏ស្មារតីប្រយុទ្ធរបស់ពួកគេ នឹងនៅតែបន្តជាកម្លាំងចិត្តដល់អ្នកទស្សនាជាច្រើនទៀត។ ការចាកចេញពីកម្មវិធី របស់អ្នកទាំងពីរ បានធ្វើឱ្យការប្រកួតកាន់តែតឹងតែងជាងមុន សម្រាប់បេក្ខជនដែលនៅសល់ទាំង ១២នាក់ នៃកម្មវិធី កម្លាំងគោជល់។

ទស្សនាកម្មវិធី កម្លាំងគោជល់ សប្ដាហ៍ទី៧ នៅខាងក្រោម៖