
សប្ដាហ៍ទី៨ នៃកម្មវិធី «កម្លាំងគោជល់ Red Bull Power » បានចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្តូរបរិយាកាសនៃការប្រកួតដ៏គួរឱ្យរំភើប ដោយនាំបេក្ខជនចុងក្រោយចំនួន ១២ នាក់ ធ្វើដំណើរទៅកាន់ ឧទ្យានជាតិគិរីរម្យ។ បរិស្ថានធម្មជាតិ បានក្លាយជាសមរភូមិថ្មី នៅក្នុងសប្ដាហ៍នេះ។

ដោយមានត្រឹមតែកាបូបមួយ ដែលមានផែនទី និងក្រដាសណែនាំមួយ ក្រុមទាំង ៣ បានចាប់ផ្ដើមធ្វើដំណើរក្នុងព្រៃ ដែលពួកគេមិនសូវស្គាល់។ វិញ្ញាសានេះ បានជំរុញឱ្យពួកគេ យល់ន័យពីការសហការគ្នាបន្ថែមទៀត។

ក្នុងចំណោមក្រុមទាំងអស់ គឺក្រុមរបស់ ផានិត បានក្លាយជាក្រុមដំបូងគេ ដែលបានឈានដល់ទីតាំងមុនគេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគណៈកម្មការ និងអ្នកទស្សនាមានការភ្ញាក់ផ្អើលនោះ គឺក្រុមរបស់ពន្លឺ ដែលបានយក សំរាម សម្រាប់បុរសអាថ៌កំបាំង ដែលធ្វើឱ្យពួកគេទទួលបានជ័យជម្នះ ទោះបីជាមិនបានមកដល់ទីមុនគេក៏ដោយ។
ក្រុមរបស់ពន្លឺ បានជ្រើសរើសការទទួលខុសត្រូវចំពោះបរិស្ថាន ដោយប្រគល់សំរាមដែលពួកគេប្រមូលបានទៅឱ្យភ្ញៀវអាថ៌កំបាំង គឺ ហ៊ាទី ។ សកម្មភាពរបស់ពួកគេ បានប្រែក្លាយភារកិច្ចមួយដែលមើលទៅធម្មតា ទៅជាសាររបស់ការយល់ដឹងដ៏មានអត្ថន័យ អំពីមរតកធម្មជាតិរបស់ប្រទេសកម្ពុជា។

ទស្សនាសប្ដាហ៍ទី៨ កម្មវិធី កម្លាំងគោជល់ នៅខាងក្រោម៖