
ឈានដល់វិញ្ញាសាចុងក្រោយ នៃការប្រកួតសប្ដាហ៍ទី៨ បេក្ខជនកម្មវិធីកម្លាំងគោជល់ទាំងអស់ ត្រូវប្រឈមមុខនឹងការរត់បណ្ដាក់ជាក្រុម ដែលបានបង្ហាញឱ្យពួកគេដឹងថា ជ័យជម្នះមិនមែនកើតចេញពីល្បឿនតែមួយប៉ុណ្ណោះទេ។ វាជាការសាកល្បងកម្លាំង ការអត់ធ្មត់ ការសហការគ្នា និងទំនុកចិត្តលើគ្នា។

បេក្ខជនទាំង១២នាក់ បានបែងចែកជា៣ក្រុម។ ពួកគេត្រូវរត់ឆ្លងកាត់ផ្លូវលំបាក អៀវគ្នា និងប្ដូរវេនគ្នា។ ជាលទ្ធផល ក្រុមរបស់ ផានិត បានទទួលបានជ័យជម្នះ។ ខណៈពេលដូចគ្នា ក្រុមរបស់ ពន្លឺ ក៏បានបង្ហាញពីស្មារតីសហការគ្នា ដោយទទួលបានចំណាត់ថ្នាក់លេខ២។

អ្វីដែលធ្វើឱ្យប្រកួតនេះគួរឱ្យចងចាំបំផុតមិនមែនជាលទ្ធផលទេ ប៉ុន្តែគឺ ទំនុកចិត្ត ។ វាជាមេរៀនជីវិតមួយដែលបង្ហាញថា នៅពេលកម្លាំងចាប់ផ្តើមថយ យើងអាចពឹងផ្អែកលើមិត្តរួមក្រុមដែលរត់ជាមួយយើង។ សារមួយដែលមានតម្លៃ គឺជីវិតមិនមែនជាការរត់តែម្នាក់ឯងទេ។
នៅចុងបញ្ចប់សប្ដាហ៍នេះ មិនមានបេក្ខជនណាម្នាក់ត្រូវបានជម្រុះចេញឡើយ។ ប៉ុន្តែ បេក្ខជនទាំង១២នាក់ នឹងត្រូវប្រឈមមុខនឹងវិញ្ញាសា ១ទល់នឹង១ នៅក្នុងសប្ដាហ៍បន្ទាប់។

ទស្សនាសប្ដាហ៍ទី៨ កម្មវិធី កម្លាំងគោជល់ នៅខាងក្រោម៖