×

កម្លាំងគោជល់ សប្ដាហ៍ទី៩៖ ការប្រកួតដ៏ក្តៅគគុក និងឱកាសសាជាថ្មីសម្រាប់អ្នកចាញ់

នៅក្នុងសប្ដាហ៍ទី៩ នេះ ការប្រកួតកាន់តែក្តៅគគុកនៃកម្មវិធី កម្លាំងគោជល់ Red Bull Power បេក្ខជនដែលនៅសល់ត្រូវប្រឈមមុខគ្នាក្នុងវិញ្ញាសា ១ទល់១ ចំនួន ៣ គឺ៖ វិញ្ញាសា ប្រដាល់សកល, វិញ្ញសារុញអង្រែ, និង វិញ្ញាសា បាល់សង្គ្រោះជីវិត។ ការប្រកួតនីមួយៗបានសាកល្បងភាពខ្លាំងផ្សេងៗគ្នា រួមមានកម្លាំងកាយ បច្ចេកទេសយុទ្ធសាស្ត្រ និងការផ្តោតអារម្មណ៍ដ៏រឹងមាំ។

នឿន ផានិត និង ឈួន ពន្លឺ ធ្វើបានយ៉ាងល្អក្នុងវិញ្ញាសាប្រដាល់សាកល ខណៈ អឿប គឹមយៀក បានបង្កើតការភ្ញាក់ផ្អើលដោយយកឈ្នះបេក្ខជនដ៏ខ្លាំងគឺ ម៉ែន ដេវិត ក្នុងវិញ្ញាសារុញអង្រែ។ ចំណែកឯ ឈួន លីឆាយយ៉ា ក៏បានយកឈ្នះ ម៉ៅ មឿន ដែលជាលទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយទៀត។ ក្នុងវិញ្ញាសាចុងក្រោយគឺ បាល់សង្គ្រោះជីវិត, វុធ ប៉េងហៀង និង មុត វណ្ណថា បានបង្ហាញពីភាពវៃឆ្លាតយ៉ាងល្អ រហូតទទួលបានជ័យជម្នះ។

នៅចុងបញ្ចប់នៃកម្មវិធី អ្នកចាញ់ទាំង ៦នាក់ មិនទាន់ត្រូវបានជម្រុះចេញនោះទេ ពោលគឺពួកគេត្រូវទៅប៉ះជាមួយបេក្ខជនដែលធ្លាក់ ៨នាក់ទៀតនៅវគ្គបន្ទាប់ ដើម្បីដណ្ដើមកៅអីរបស់ខ្លួនមកវិញ។

ទស្សនាសប្ដាហ៍ទី៩ នៃកម្មវិធី កម្លាំងគោជល់ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង