×

កម្លាំងគោជល់ សប្ដាហ៍ទី៩៖ វិញ្ញាសាដ៏ស្វិតស្វាញទាំង ៣ បង្ហាញពីកម្លាំង យុទ្ធសាស្ត្រដើម្បីគេចពីការជម្រុះ

នៅក្នុងសប្ដាហ៍ទី៩ នៃកម្មវិធី កម្លាំងគោជល់ Red Bull Power បាននាំមកនូវការប្រកួតដ៏តានតឹងចំនួន ៣ វិញ្ញាសា ដោយវិញ្ញាសានីមួយៗបានបង្ហាញពីកម្រិតផ្សេងៗគ្នានៃភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។

កម្មវិធីបានបើកឆាកជាមួយនឹងវិញ្ញាសា ប្រដាល់សកល ដែលជាការសាកល្បងកម្លាំងវាយចេញ និងភាពក្លាហាន។ ក្នុងវិញ្ញាសានេះ នឿន ផានិត និង ឈួន ពន្លឺ ទទួលបានជ័យជម្នះ។ ជ័យជម្នះរបស់ពួកគេបានរំលេចថា វិន័យ និងការប្រើប្រាស់ពេលវេលាពិតជាសំខាន់ខ្លាំងណាស់។

វិញ្ញាសាទី២ គឺ រុញអង្រែ ដែលជាការតស៊ូដណ្តើមលំនឹង និងការប្រើកម្លាំង។ បេក្ខជន អឿប គឹមយៀក និង ឈួន លីឆាយយ៉ា បាមទទួលបានជ័យជម្នះ ៣-១ ដោយបង្ហាញពីលំនឹង និងបច្ចេកទេសដ៏អស្ចារ្យ។ វិញ្ញាសានេះបានបង្ហាញឱ្យឃើញថា ជ័យជម្នះអាស្រ័យលើការគ្រប់គ្រងស្ថានការណ៍ មិនមែនការប្រើកម្លាំងដោយគ្មានទិសដៅនោះទេ។

វិញ្ញាសាចុងក្រោយគឺ បាល់សង្គ្រោះជីវិត ដែលបាននាំមកនូវយុទ្ធសាស្ត្រប្លែកថ្មីមួយ បេក្ខជនត្រូវការពារបាល់របស់ខ្លួន ព្រមទាំងត្រូវវាយបាល់របស់គូប្រកួតឱ្យចេញពីដៃ។ វុធ ប៉េងហៀង និង មុត វណ្ណថា បានប្រើភាពឆ្លាតវៃយកឈ្នះគូប្រកួត ដោយបង្ហាញថាការយកចិត្តទុកដាក់ ភាពរហ័សរហួន និងការសម្រេចចិត្តរហ័ស។

រង់ចាំទស្សនាសប្ដាហ៍បន្ទាប់ តើបេក្ខជនដែលនៅសល់ នឹងត្រូវប្រឈមនឹងវិញ្ញាសាអ្វីខ្លះ? កម្មវិធីកម្លាំងគោជល់ មានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦៖៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង