×

អាលីសា ត្រូវចាកចេញពីផ្ទះបាយកម្មវិធី MasterChef Cambodia ក្នុងសប្ដាហ៍ទី២៣

សប្ដាហ៍ទី ២៣ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានចាប់ផ្តើមឡើងដោយ អាលីសា ដើរតួជាប្រធានក្រុម ដែលនេះជាពេលវេលាដ៏មានអត្ថន័យមួយក្នុងដំណើរត្រឡប់មកវិញរបស់នាង ចាប់តាំងពីដណ្តើមបានអៀមស មកវិញនៅសប្ដាហ៍ទី ២១។

អាលីសា បានជ្រើសរើស ណាវី និង រស្មី សម្រាប់ធ្វើការជាក្រុម។ ភារកិច្ចរបស់អ្នកទាំង៣ គឺរៀបចំម្ហូបលំដាប់ព្រីមៀម ចំនួន ២មុខ រួមមាន អាហារសម្រន់ និង អាហារចម្បង សម្រាប់ភ្ញៀវកិត្តិយស VIP ចំនួន ៤រូប ក្នុងរយៈពេល ៧៥នាទី។

ទោះបីជាក្រុមរបស់អាលីសា ទទួលបានការសរសើរចំពោះមុខម្ហូប Canadian Lobster Tail ក៏ដោយ ប៉ុន្តែម្ហូប Grill Scallop Salad បានទទួលបរាជ័យ ធ្វើឱ្យសមាជិកទាំង៣ ត្រូវប្រកួតក្នុងវិញ្ញាសាសម្ពាធ។

ជាលទ្ធផល អាលីសា ដែលបានប្រកួតតទល់ជាមួយ ណាវី និង រស្មី ត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៤ ជាលើកទីពីរ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី២៣ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង