×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ដេវីត និង រីហ្វីន ទទួលបានជ័យជម្នះបានសិទ្ធិវិលត្រឡប់មកក្នុងកម្មវិធីកម្លាំងគោជល់ សប្តាហ៍ទី ១០

កម្មវិធី កម្លាំងគោជល់ – Red Bull Power ក្នុងសប្តាហ៍ទី ១០ នេះ បាននាំមកនូវការវិលត្រឡប់របស់បេក្ខជនដែលត្រូវបានជម្រុះ ខណៈដែលបេក្ខជនពីររូប គឺ ដេវីត និង រីហ្វីន បានជម្នះនូវសម្ពាធ និងការប្រកួតប្រជែងដ៏តឹងរ៉ឹង ដើម្បីដណ្ដើមយកសិទ្ធិរបស់ពួកគេត្រឡប់មកវិញក្នុងចំណោមអ្នកខ្លាំង។

វគ្គនេះ ត្រូវបានរៀបចំឡើងដើម្បីតេស្តមិនត្រឹមតែកម្លាំងកាយប៉ុណ្ណោះទេ ថែមទាំងសាកល្បងឆន្ទៈក្នុងការប្រយុទ្ធសាជាថ្មីផងដែរ។ ហើយនៅក្នុងវិញ្ញាសាកាត់សេចក្តីចុងក្រោយដ៏សំខាន់បំផុត គឺការទាញព្រ័ត្របួនទិស ទាំង ដេវីត និង រីហ្វីន បានក្លាយជាបេក្ខជនដែលមានសិទ្ធិត្រឡប់មកវិញ។

ដេវីត បានដណ្ដើមជ័យជម្នះនៅជុំទីមួយ ជាមួយនឹងការទាញដ៏ខ្លាំងក្លា និងប្រកបដោយការគណនាច្បាស់លាស់។ បន្ទាប់មកគឺ រីហ្វីន ដែលជ័យជម្នះរបស់គាត់នៅជុំទីពីរ ជាមួយនឹងការផ្តោតអារម្មណ៍មិនរាថយ។ អ្នកទាំងពីរ បានបង្ហាញពីទំនុកចិត្ត និងមានវិន័យម៉ឺងម៉ាត់។

សមិទ្ធផលរបស់បេក្ខជនទាំងពីរ បានធ្វើឱ្យសប្ដាហ៍ទី១០ ក្លាយជាការអបអរសាទរដល់ភាពមិនចុះចាញ់របស់បេក្ខជនដែលធ្លាប់តែដើរចុះពីឆាក ឥឡូវនេះបានត្រឡប់មកវិញ។

សូមអបអរសាទរដល់ ដេវីត និង រីហ្វីន ដែលជានិមិត្តរូបនៃការតស៊ូដ៏ភ្លឺស្វាងក្នុងកម្មវិធីកម្លាំងគោជល់ -Red Bull Power !

ទស្សនាសប្ដាហ៍ទី១០ កម្មវិធីកម្លាំងគោជល់ – Red Bull Power នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង