
បេក្ខនារី ជូ រស្មី បានឈានជើងចូលក្នុងការប្រកួតផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ក្នុងសប្ដាហ៍ទី ២៣ ប្រកបដោយភាពជឿជាក់។ ការធ្វើបានយ៉ាងល្អរបស់រស្មី នៅក្នុងវិញ្ញាសាភ្លក្សរសជាតិ ស៊ុបបន្លែដែលមានគ្រឿងផ្សំ ១៩មុខ កាលពីសប្ដាហ៍ទី ២២ បានធ្វើឱ្យរស្មី ក្លាយជាបេក្ខនារី Top 6 ដោយស្វ័យប្រវត្តិ។

ជាមួយនឹងវត្តមានបេក្ខនារី Top 6 រស្មី បានចូលរួមជាមួយក្រុមពណ៌ក្រហមរបស់ អាលីសា សម្រាប់វិញ្ញាសាជាក្រុមជាលើកចុងក្រោយ។ បន្ទាប់ពីទទួលការកោតសរសើរលើមុខម្ហូប Main Course និង Appetizer ក្នុងវិញ្ញាសាដែលមិនធ្លាប់មាន ក្រុមរបស់ រស្មី ត្រូវប្រកួតវិញ្ញាសាដ៏មានសម្ពាធ ចំនួន ២ វិញ្ញាសា ដើម្បីស្វែងរកបេក្ខនារី Top 5 និង Top 4 ប៉ុន្តែជាលទ្ធផល រស្មី ត្រូវជម្រុះចេញត្រឹមវគ្គប្រកួត Head to Head ជាមួយ ណាវី ។
នៅក្នុងដំណាក់កាលនៃការប្រកួតនេះ ភាពលំបាកក៏កាន់តែតានតឹងឡើង។ ទីបំផុតធ្វើឱ្យសប្ដាហ៍ទី ២៣ នេះ ក្លាយជាវគ្គដ៏លំបាកបំផុតនៅក្នុងដំណើរផ្ទះបាយ MasterChef Cambodia ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី២៣ នៅខាងក្រោម៖