
សប្ដាហ៍ទី ២៣ បានចាប់ផ្ដើមឡើងជាមួយនឹងកំណត់ត្រាដ៏សំខាន់មួយ ដែលមិនធ្លាប់មាននៅក្នុងរដូវកាលមុនៗ នោះគឺបេក្ខភាព Top 6 សុទ្ធសឹងតែជានារី។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ចាប់តាំងពីវិញ្ញាសាប្រអប់អាថ៌កំបាំង (Mystery Boxes) រហូតដល់វិញ្ញាសាសម្ពាធ (Pressure Tests) អ្នកចម្អិនដែលនៅសេសសល់បានបង្ហាញសមត្ថភាពរបស់ពួកគេ ការច្នៃប្រឌិត និងការរីកចម្រើនជាលំដាប់។

ជោគជ័យនេះ មិនមែនកើតឡើងត្រឹមតែមួយប៉ប្រិចភ្នែកនោះទេ។ បេក្ខនារីទាំងអស់ បានគ្រងតំណែងកំពូលៗជាបន្តបន្ទាប់ មានដូចជា ជ័យជម្នះនៃការត្រឡប់មកវិញរបស់ អាលីសា ភាពលេចធ្លោរបស់ លីនណា និង រស្មី នៅក្នុងវិញ្ញាសាភ្លក្សរសជាតិ ជ័យជម្នះក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំងពីរលើករបស់ ណាវី និងភាពជោគជ័យកាលពីវគ្គមុនៗរបស់ លាងហាក់ និង ម៉ៃឡាង។

កម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី ២៣ បានចាប់ផ្ដើមឡើងជាមួយការអបអរសាទរចំពោះភាពរឹងមាំរបស់បេក្ខនារី ដែលបានយកឈ្នះទៅលើបេក្ខជននានា និងជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ MasterChef Cambodia ដែលមិនធ្លាប់មានពីមុនមកឡើយ។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី២៣ នៅខាងក្រោម៖