
សម្ពាធកាន់តែខ្ពស់ នៅពេលដែលភ្ញៀវកិត្តិយស VIP ចំនួន ៤រូប បានឈានជើងចូលក្នុងភោជនីយដ្ឋានរបស់ MasterChef Cambodia ។ វត្តមានរបស់ Judge Jessica លោក David Ulmer ដែលជា CEO របស់ក្រុមហ៊ុន CBS ជាពិសេសអ្នកឧកញ៉ា លាង ម៉េង សហស្ថានិកនិងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Khmer Beverages និងលោកជំទាវ គឹម ចាន់ណា សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង ដែលសុទ្ធសឹងតែជាបុគ្គលសំខាន់ៗលំដាប់ខ្ពស់ ជាសញ្ញាបញ្ជាក់ថា វិញ្ញាសាជាក្រុមចុងក្រោយនេះ ទាមទារនូវភាពល្អឥតខ្ចោះជាចាំបាច់។

ការអញ្ជើញមកដល់របស់ភ្ញៀងពិសេសលំដាប់ VIP ទាំង៤រូប បានបន្ថែមសម្ពាធយ៉ាងខ្លាំងដល់បេក្ខនារី Top 6 ។ ណាវី ទើបតែទទួលបានជ័យជម្នះលើកទី២ ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង (Mystery Box) ខណៈ លីនណា និង រស្មី ទើបតែធ្វើបានយ៉ាងល្អបំផុត និងទទួលបានពិន្ទុខ្ពស់ក្នុងវិញ្ញាសាភ្លក្សរសជាតិ កាលពីសប្ដាហ៍មុន។ ជាមួយនឹងគូប្រកួតដ៏ខ្លាំង និងភ្ញៀវកិត្តិយសដ៏មានកិត្យានុភាព អ្នកចម្អិនទាំងអស់ បានយល់ច្បាស់ថា នេះគឺជាឱកាសដើម្បីចម្អិនម្ហូបក្នុងកម្រិត Fine-dining យ៉ាងពិតប្រាកដ។

ខណៈភ្ញៀវកិត្តិយស VIP អញ្ជើញទៅកាន់កន្លែងអង្គុយ ផ្ទះបាយទាំងមូលបានប្រែក្លាយទៅជាភោជនីយដ្ឋានដែលមានស្តង់ដាកម្រិតខ្ពស់ ដោយកំណត់នូវបរិយាកាសសម្រាប់ការប្រកួតមួយដែលពោរពេញទៅដោយសម្ពាធបំផុតក្នុងរដូវកាលទី ៤ នេះ។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី២៣ នៅខាងក្រោម៖