
នៅពេលដែលម្ហូបត្រូវបានលើកទៅដល់តុ VIP ភាពតានតឹងនៅក្នុងផ្ទះបាយបានប្រែទៅជាក្តីរំភើបមួយរំពេច។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Khmer Beverages បានសរសើរក្រុមទាំងពីរចំពោះការរៀបចំចានម្ហូបដែលអាចប្រៀបធៀបបានទៅនឹងការញ៉ាំអាហារនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ។

សម្រាប់ក្រុមពណ៌ខៀវរបស់ លាងហាក់ បានទទួលការកោតសរសើររបស់អ្នកឧកញ៉ាអំពី រសជាតិដែលមានតុល្យភាព និងភាពប្រណីត បានបញ្ជាក់ពីការសហការគ្នាយ៉ាងស្អិតរមួតរបស់ពួកគេ ជាពិសេសបន្ទាប់ពី លីនណា និង ម៉ៃឡាង បានបង្ហាញពីការរីកចម្រើនជាលំដាប់នៅក្នុងភាគមុនៗ។ ក្នុងពេលជាមួយគ្នានេះ ក្រុមពណ៌ក្រហមរបស់ អាលីសា ទទួលបានការកោតសរសើរចំពោះការចម្អិនម្ហូបបង្កង (Lobster) បានយ៉ាងល្អ ដែលជាមោទកភាពសម្រាប់ អាលីសា ដែលបានត្រឡប់មកក្នុងកម្មវិធីវិញ និងធ្វើជាប្រធានក្រុមរបស់ ណាវី និង រស្មី។

ការសរសើរពីភ្ញៀវកិត្តិយស VIP បានផ្តល់ថាមពលដល់ផ្ទះបាយទាំងមូល ដោយដាស់តឿនអ្នកចម្អិនទាំង៦រូបថា ពួកគេកំពុងបង្ហាញសមត្ថភាពក្នុងកម្រិតអាជីពយ៉ាងពិតប្រាកដ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី២៣ នៅខាងក្រោម៖