
ភ្នំពេញ៖ សារព័ត៌មាន CNC បានរាយការណ៍ថា អ្នកបង្កើតមាតិកាទេសចរណ៍អន្តរជាតិលោក Enes Ozdemir ឬដែលគេស្គាល់ច្បាស់នៅលើបណ្តាញសង្គមថា Mooch Travels Online បានក្លាយជាអ្នកគាំទ្រដ៏សកម្មបំផុតមួយរូបរបស់កម្ពុជា ដោយបានផលិតវីដេអូជាច្រើនដែលបង្ហាញពីប្រពៃណី ប្រជាជន និងអត្តសញ្ញាណវប្បធម៌របស់ខ្មែរ។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់សង្វៀនគុនខ្មែរនៅស្ទូឌីយ៉ូ Camwood កាលពីពេលថ្មីៗនេះ លោក Mooch បានបង្ហាញកីឡាប្រយុទ្ធដ៏ពេញនិយមរបស់កម្ពុជាមួយនេះទៅកាន់ទស្សនិកជនសកលលោក ដោយសង្កត់ធ្ងន់លើការគោរព សាមគ្គីភាព និងបេតិកភណ្ឌដ៏ជ្រាលជ្រៅដែលនៅពីក្រោយគុនខ្មែរ។ ការផ្សព្វផ្សាយរបស់លោកបានចាប់យកទិដ្ឋភាពនៃការគុនគ្រូរបស់កីឡាករ ភ្លេង និងបរិយាកាសដ៏កក្រើកដែលធ្វើឱ្យសង្វៀនមានភាពរស់រវើកជារៀងរាល់សប្តាហ៍។
ទស្សនិកជនកម្ពុជា បានសម្តែងការកោតសរសើរចំពោះលោក Mooch សម្រាប់ការបង្ហាញពីប្រទេសកម្ពុជាប្រកបដោយក្តីស្រលាញ់។ លោកបានបន្តជំរុញការអារម្មណ៍លើវិស័យទេសចរណ៍ ដែលធ្វើឱ្យលោកក្លាយជាសំឡេងដ៏មានតម្លៃបំផុតមួយក្នុងការគាំទ្រវប្បធម៌ខ្មែរនៅលើវេទិកាសកល៕


