
វិញ្ញាសាជាក្រុមចុងក្រោយប្រចាំរដូវកាលនេះ ត្រូវបានកាត់សេចក្តីដោយគម្លាតពិន្ទុដ៏ប្រផិតប្រផើយបំផុត។ ខណៈដែលទាំងក្រុមពណ៌ខៀវ និងក្រុមពណ៌ក្រហម សុទ្ធតែធ្វើបានល្អចំពោះមុខម្ហូបចម្បង Main Course ដែលទទួលបានលទ្ធផលស្មើគ្នា ២ ទល់នឹង ២ សំឡេង ក្នុងការ Vote របស់ភ្ញៀវ VIP ចំនួន ៤រូប, វគ្គអាហារបើកមុខ Appetizer ដែលជាអ្នកកំណត់លទ្ធផលចុងក្រោយ។ ក្រុមពណ៌ខៀវទទួលបាន ៤ សំឡេងពេញតែម្ដង ដែលជាជ័យជម្នះ និងជួយធានាសិទ្ធិរបស់ពួកគេចូលទៅកាន់ Top 5 ក៏ដូចជា Top 4 ភ្លាមៗ។

សម្រាប់លាងហាក់ ជ័យជម្នះនេះគឺជាការកត់សម្គាល់នូវការដឹកនាំដ៏សំខាន់បំផុតរបស់នាង។ នៅសប្ដាហ៍ទី ២៣ តម្រូវឱ្យ លាងហាក់ ដឹកនាំក្រុមទាំងមូលនៅចំពោះមុខភ្ញៀវកិត្តិយសលំដាប់ខ្ពស់ និងក្នុងកាលៈទេសៈដែលអវត្តមានគណៈកម្មការសំខាន់មួយរូប។ សម្រាប់ លីនណា និង ម៉ៃឡាង ជាសមាជិកក្រុមដែលអ្នកទាំងពីរបានបង្ហាញពីការរីកចម្រើនជាលំដាប់ផងដែរ។

លទ្ធផលនេះ ក៏បានបង្ហាញឱ្យឃើញច្បាស់ពីភាពស៊ីសង្វាក់គ្នារបស់ក្រុមពណ៌ខៀវ។ មុខម្ហូប Scallop Salad with Honey Lemon Vinaigrette របស់ពួកគេ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីភ្ញៀវកិត្តិយស VIP ទាំង៤រូប។ ជាមួយនឹងជ័យជម្នះនេះ អ្នកទាំងបី បានធារាកន្លែងសុវត្ថិភាព នៅវគ្គដ៏សំខាន់ប្រចាំរដូវកាលទី៤ នៃកម្មវិធី MasterChef Cambodia ។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី២៣ នៅខាងក្រោម៖