×

ការបរាជ័យ និងឱកាសទីពីរ នៅក្នុងសប្ដាហ៍ទី១០ នៃកម្មវិធី កម្លាំងគោជល់

សប្ដាហ៍ទី ១០ នៃកម្មវិធីកម្លាំងគោជល់ – Red Bull Power មិនមែនត្រឹមតែជាសប្ដាហ៍នៃការវិលត្រឡប់មកវិញនោះទេ ប៉ុន្តែវាជាការចាប់ផ្តើមសាជាថ្មីសម្រាប់បេក្ខជនដែលបានជម្រុះចំនួន ១៤រូប។ សប្ដាហ៍នេះបាននាំមកនូវអត្ថន័យដែលមានថាមពលខ្លាំងជាងការប្រកួតកម្លាំងកាយទៅទៀត។

សប្ដាហ៍នេះ ចាប់ផ្ដើមដោយ «របាផ្ដាច់និស្ស័យ» ។ មើលមួយភ្លែត វិញ្ញាសាតោងរបា ហាក់ដូចជាការប្រើកម្លាំងកាយសុទ្ធសាធ។ ប៉ុន្តែអត្ថន័យដ៏ជ្រាលជ្រៅគឺ តើយើងអាចតស៊ូបានយូរប៉ុណ្ណា នៅពេលដែលអ្វីៗគ្រប់យ៉ាងមានទម្ងន់ធ្ងន់ធ្ងរ ។ បេក្ខជនដែលត្រូវបានជម្រុះកាលពីមុន មិនមែនពួកគេខ្សោយនោះទេ ពួកគេគ្រាន់តែឈានដល់ចំណុចកំណត់មួយប៉ុណ្ណោះ។ វិញ្ញាសានេះបានរំលឹកថា ជោគវាសនាត្រូវបានកំណត់ដោយភាពអត់ធ្មត់ និងសេចក្តីក្លាហានក្នុងការសាកល្បងម្តងទៀត។

បន្ទាប់មក គឺវិញ្ញាសាទី២ គឺ ល្បែងខួង ។ វិញ្ញាសាជាក្រុមនេះ បង្ហាញថាជោគជ័យអាចកើតឡើងបាន នៅពេលដែលសមាជិកម្នាក់ៗផ្លាស់ទីក្នុងចង្វាក់តែមួយ និងការផ្តោតអារម្មណ៍តែមួយ។ ជោគជ័យគឺតាមរយៈការចុះសម្រុងគ្នា មិនមែនការចង់លេចធ្លោតែឯង។ អត្ថន័យនៃវិញ្ញាសានេះ ចង់បង្ហាញថា កម្លាំងកាយ សាមគ្គីភាពនៅតែជាកម្លាំងដ៏មានឥទ្ធិពលបំផុត។

នៅចុងបញ្ចប់ គឺវិញ្ញាសា មហាកម្លាំង Red Bull ដែលជាការទាញព្រ័ត្រមុខបួន។ សម្រាប់ ដេវីត និង រីហ្វីន មិនមែនគ្រាន់តែជាការយកឈ្នះគូប្រកួតទេ។ វាគឺជាការដណ្ដើមយកមកវិញនូវ ទំនុកចិត្តរបស់ពួកគេ ជំនឿជាក់លើខ្លួនឯង និងអត្តសញ្ញាណជាអ្នកប្រកួតប្រជែង។

ទស្សនាសប្ដាហ៍ទី១០ កម្មវិធីកម្លាំងគោជល់ – Red Bull Power នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង