×
ព័ត៌មានថ្មី
  1. Junior MasterChef Cambodia រដូវកាលទី១ បន្តបង្កើតភាពរំភើប សម្រាប់ Chef តូចៗជំនាន់ថ្មី! 👩‍🍳👨‍🍳
  2. មកមើលស្នាដៃពិសេសៗរបស់ Chef តូចៗដែលបានមកដាក់ពាក្យនៅ Junior MasterChef Cambodia នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល!
  3. 🔥 ឱកាសមិនគួរឲ្យខកខានសម្រាប់កុមារកម្ពុជា! 🔥 ឥឡូវនេះ ជាពេលវេលាដ៏ល្អបំផុតសម្រាប់ឪពុកម្តាយ និងអាណាព្យាបាល ក្នុងការជំរុញក្តីស្រមៃរបស់កូនៗ!
  4. ឱកាសមាសសម្រាប់កូនៗរបស់អ្នក! Junior MasterChef Cambodia បើកទទួលពាក្យនៅទីតាំង ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល នាថ្ងៃទី២៨-២៩ មីនា ២០២៦!
  5. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ទទួលពានរង្វាន់កិត្តិយស ក្នុងនាមជា អភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៦

ត្រៀមខ្លួនហើយឬនៅ? កម្មវិធីថ្មីប្លែកអារម្មណ៍ “Cook & Chill by Cambodia Premium” នឹងចាក់ផ្សាយជាលើកដំបូង នៅអាទិត្យនេះហើយ!

ហ្វេនៗដែលចូលចិត្តញ៉ាំ និងចម្អិនអាហារ កុំរំលងណា៎! កម្មវិធីថ្មីនេះ នឹងបញ្ចាំង ភាគទី១ នៅថ្ងៃអាទិត្យនេះ ម៉ោង ៨–៩ យប់ លើកញ្ចក់ទូរទស្សន៍ CTN ហើយក៏អាចមើល Live តាម Facebook Page CTN, Cook & Chill និង Cambodia Beer បានផងដែរ។

កម្មវិធីនេះ មិនមែនជាកម្មវិធីប្រកួតតានតឹងទេ ប៉ុន្តែជាកម្មវិធីជួបជុំបែប Chill Chill ធ្វើម្ហូប បណ្តើរ ជជែកគ្នាលេង បណ្តើរ ក្នុងបរិយាកាសសប្បាយរីករាយ។ រៀងរាល់សប្ដាហ៍ នឹងមានបេក្ខជន MasterChef និងភ្ញៀវពិសេសៗ មកបង្ហាញម្ហូបដែលមានអត្ថន័យសម្រាប់ពួកគេ។

សម្រាប់ភាគដំបូងនេះ មានភ្ញៀវ VIP ពិសេស ម៉ាសែល និង ហួត ដែលនឹងចូលផ្ទះបាយ ចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន និងធ្វើម្ហូបជាមួយយើងផ្ទាល់។

ពិធីករពីររូប គឺ អាយដល លាងហាក់ ម្ចាស់ពាន MasterChef រដូវកាលទី៤ និង លោក បែលលី ដែលជាអ្នកផលិតមាតិកាអាហារដ៏ល្បីល្បាញ នឹងនាំមកនូវភាពសប្បាយរីករាយ ជំនាញធ្វើម្ហូប និងការសន្ទនាដ៏ជិតស្និទ្ធ សម្រាប់រាត្រីថ្ងៃអាទិត្យ។

កុំភ្លេច! ភាគទី១ ចាក់ផ្សាយអាទិត្យនេះ ម៉ោង ៨ យប់ លើ CTN
Cook & Chill — ម្ហូបឆ្ងាញ់ បរិយាកាសសប្បាយ នៅទីនេះតែមួយគត់!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង