
កម្មវិធី Cook & Chill by Cambodia Premium នឹងបន្តនាំមកជូនបទពិសោធន៍ថ្មីៗ ដោយបញ្ចូលគ្នារវាងម្ហូបឆ្ងាញ់ៗ ការជជែកកម្សាន្ត និងហ្គេមសប្បាយៗ ជាមួយភ្ញៀវពិសេសពី MasterChef Cambodia។
សម្រាប់ភាគ៦នេះ មានវត្តមាន ចំរ៉ុង ដែលជាអតីតបេក្ខនារី MasterChef Cambodia រដូវកាលទី៤ នឹងនាំយកប្រធានបទរសជាតិគ្រួសារ និងការចែករំលែក មកបង្ហាញជាមួយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល។
មុខម្ហូបពិសេសគឺ បុកត្រឡឹងតឹងត្រីសាលម៉ុន (Sauce ផ្លែត្រឡឹងតឹង) ដែលបង្ហាញពីការច្នៃប្រឌិតក្នុងការប្រើគ្រឿងផ្សំស្រស់ៗ បង្កើតរសជាតិឆ្ងាញ់ ប្លែក និងសក្តិសមសម្រាប់ការជួបជុំគ្រួសារ។
ក្រៅពីនេះ ក៏មានការលេងហ្គេមដ៏ពិសេសមួយ ដែលពាក់ព័ន្ធនឹងការសាកសួរនិងការឆ្លើយបែប Fun Fun ដើម្បីឱ្យភ្ញៀវកិត្តិយស និងពិធីករពិធីការិនីបង្ហាញ Reaction ពិតៗ បង្កើតភាពសើចសប្បាយក្នុងកម្មវិធី។
សូមរង់ចាំទស្សនា Cook & Chill by Cambodia Premium
📅 ថ្ងៃអាទិត្យ ទី២៩ មីនា ២០២៦
🕗 ម៉ោង ៨:០០ យប់
📺 ផ្សាយលើ CTN
🥂 Cambodia Premium – កាន់តែប្រណិត កាន់តែស្និទ្ធស្នាល
