
កម្មវិធីប្រកួតធ្វើម្ហូបសម្រាប់កុមារដំបូងនៅកម្ពុជា Junior MasterChef Cambodia Season 1 រៀបចំដោយ CTN TV និងនាំមកជូនដោយ Khmer Beverages ដោយមានការគាំទ្រពី Cambodia Water និង ធនាគារ ជីប ម៉ុង បានបញ្ចប់ Pre-Audition ទីតាំងដំបូង ដោយទទួលបានការចូលរួមយ៉ាងសកម្មពីកុមារ និងគ្រួសារ។
ក្នុងរយៈពេល២ថ្ងៃនេះ Chef តូចៗជាច្រើន បាននាំយកម្ហូបដែលខ្លួនបានត្រៀមពីផ្ទះ មកបង្ហាញសមត្ថភាព និងភាពច្នៃប្រឌិតមុខគណៈកម្មការ ដែលធ្វើឲ្យបរិយាកាសពោរពេញដោយស្នាមញញឹម និងភាពរំភើប។
សម្រាប់កុមារមួយចំនួន នេះគឺជាលើកដំបូងដែលពួកគេហ៊ានបង្ហាញខ្លួនលើឆាកប្រកួត ដោយទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីឪពុកម្តាយ និងអ្នកចូលរួមនៅទីនោះ។ បរិយាកាសដ៏រស់រវើកនេះ ក៏បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណៈយ៉ាងច្រើនផងដែរ។
“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”
Junior MasterChef Cambodia មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់កុមារជំនាន់ថ្មី ក្នុងការបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនទៅរកអនាគត។
Pre-Audition នឹងបន្តនៅទីតាំងបន្ទាប់៖
1. Greenfield International School Phnom Penh
•Date: 04–05 មិនា from 9am – 5:00pm
2. CTN, Russey Keo
•Date: 11–12 មិនា
3. Noro Lane
Date: 18–19 មិនា
មាតាបិតាអាចនាំកូនៗអាយុ 8–13 ឆ្នាំ មកចូលរួមបាន ឬចុះឈ្មោះជាមុនScan QR Code / Link
បន្ទាប់ពីចុះឈ្មោះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅវិញដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានបន្ថែម
រៀបចំដោយ CTN TV
នាំមកជូនដោយ Khmer Beverages
គាំទ្រដោយ Cambodia Water និង ធនាគារ ជីប ម៉ុង
