×

Junior MasterChef Cambodia បន្តរកឃើញ Chef តូចៗពោរពេញដោយសមត្ថភាពនៅ Greenfield!

វគ្គ Audition ទីតាំងទី២ របស់កម្មវិធី Junior MasterChef Cambodia រដូវកាលទី១ នៅសាលាអន្តរជាតិ Greenfield បានចប់សព្វគ្រប់ហើយ! ពិតជាមានប្អូនៗ និងប៉ាម៉ាក់ចូលរួមច្រើនមែនទែន។

រយៈពេលពីរថ្ងៃនេះ កន្លែង Audition មានភាពអ៊ូអរខ្លាំងណាស់! ប្អូនៗបានយកម្ហូបដែលពួកគាត់ធ្វើដោយក្តីស្រលាញ់ មកបង្ហាញគណៈកម្មការ។ មុខម្ហូបនីមួយៗសុទ្ធតែមានគំនិតច្នៃប្រឌិតខ្ពស់ រៀបចំស្អាតទាក់ទាញ ហើយបង្ហាញពីការខិតខំរបស់ប្អូនៗ រហូតធ្វើឱ្យគណៈកម្មការភ្ញាក់ផ្អើលតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ បងៗបេក្ខជនពី MasterChef Cambodia រដូវកាលទី៤ ក៏បានមកជួយលើកទឹកចិត្ត និងប្រាប់គន្លឹះសំខាន់ៗដល់ប្អូនៗ អំពីរបៀបធ្វើម្ហូបឱ្យស្អាត ឆ្ងាញ់ និងមានអនាម័យទៀតផង។

ប៉ាម៉ាក់ជាច្រើនក៏បានគាំទ្រយ៉ាងពេញទំហឹង។ ម៉ាក់ម្នាក់បាននិយាយថា៖

“ចា៎ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា កម្មវិធីនេះល្អមែនទែន ជាឱកាសថ្មីសម្រាប់ក្មេងៗ ដែលធ្លាប់មើល MasterChef មនុស្សធំ ហើយចង់ចូលរួម។ ឥឡូវមាន Junior ហើយ កូនៗសប្បាយចិត្តខ្លាំងណាស់ ហើយបានឱកាសបង្ហាញសមត្ថភាពដែលពួកគេស្រលាញ់។”

ចំណែកម៉ាក់ម្នាក់ទៀតក៏បន្ថែមដែរថា៖

“កម្មវិធីនេះពិតជាមានតម្លៃ និងផ្តល់បទពិសោធន៍ល្អសម្រាប់ក្មេងៗ។ វាជួយឲ្យពួកគេរៀនជំនាញថ្មីៗ និងអាចផ្សព្វផ្សាយម្ហូបខ្មែរ។ ខ្ញុំពិតជាគាំទ្រខ្លាំងណាស់ ហើយអរគុណដល់អ្នករៀបចំកម្មវិធីនេះ!”

វគ្គ Audition នៅតែបន្តទៀត ហើយការស្វែងរកមេ Chef តូចៗដែលមានទេពកោសល្យ កាន់តែខិតជិតដល់វគ្គបន្ទាប់ហើយ។ ដំណើរនេះមិនមែនត្រឹមតែការប្រកួតទេ តែជាកន្លែងដែលក្តីស្រមៃ និងអនាគតរបស់កុមារកម្ពុជា កំពុងត្រូវបានកសាងឡើង។

“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”

Junior MasterChef Cambodia មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់កុមារជំនាន់ថ្មី ក្នុងការបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនទៅរកអនាគត។

Pre-Audition នឹងបន្តនៅទីតាំងបន្ទាប់៖

1. CTN, Russey Keo

•Date: 11–12 មេសា

2. Noro Lane

Date: 18–19 មេសា

មាតាបិតាអាចនាំកូនៗអាយុ 8–13 ឆ្នាំ មកចូលរួមបាន ឬចុះឈ្មោះជាមុនScan QR Code / Link

បន្ទាប់ពីចុះឈ្មោះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅវិញដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានបន្ថែម

រៀបចំដោយ CTN TV

នាំមកជូនដោយ Khmer Beverages

គាំទ្រដោយ Cambodia Water និង ធនាគារ ជីប ម៉ុង

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង