×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម្ហូបអ្នកខេត្តកំពតគួរឱ្យចង់ញ៉ាំ ពី Chef ណាវី ឆ្ងាញ់ប្លែក ត្រជាក់ចិត្តជាមួយ កម្មវិធី Cook & Chill by Cambodia Premium

កម្មវិធី Cook & Chill by Cambodia Premium នៅតែបន្តនាំមកនូវភាពសប្បាយរីករាយ ដោយរួមបញ្ចូលគ្នារវាងការធ្វើម្ហូបឆ្ងាញ់ៗ ការជជែកកម្សាន្ត និងហ្គេមសប្បាយៗ ជាមួយអតីតបេក្ខជន MasterChef Cambodia។

ភ្ញៀវពិសេសប្រចាំសប្តាហ៍នេះគឺ Chef ណាវី ដែលមកពីខេត្តកំពត! សម្រាប់ភាគនេះ Chef ណាវី គឺជាចុងភៅដែលមានភាពម៉ឺងម៉ាត់ ជំនាញខ្លាំងលើម្ហូបសមុទ្រ និងមានភាពច្បាស់លាស់ក្នុងការចម្អិន។ Chef នឹងលើកយកប្រធានបទរសជាតិកំពត មកបង្ហាញ ដោយច្នៃម្ហូបតំបន់របស់គាត់ឱ្យកាន់តែពិសេស និងប្លែក។

Chef ណាវី នឹងបង្ហាញនូវមុខម្ហូប ដែលមានឈ្មោះថា “ភ្លាក្ដាមម្កាក់” ដែលប្រើប្រាស់គ្រឿងផ្សំសមុទ្រស្រស់ៗ បន្ថែមជាមួយរសជាតិជូរ ហឹរ ប្លែកមាត់។ ម្ហូបនេះ ពិតជាស័ក្តិសមបំផុតសម្រាប់ញ៉ាំលេង Chill ជាមួយ Cambodia Premium ត្រជាក់ៗ។

ក្រៅពីនេះ ក៏មាន Mini Challenge ដែលពិធីករ និងភ្ញៀវកិត្តិយស ត្រូវសាកល្បងរសជាតិហឹរ និងទាយថា “ហឹរ ឬ មិនហឹរ” បង្កើតភាពសើចសប្បាយ និង Reaction គួរឱ្យចង់ទស្សនាមែនទែន 🌶🔥

សូមរង់ចាំទស្សនា Cook & Chill by Cambodia Premium
📅 ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦
🕗 ម៉ោង ៨:០០ យប់
📺 ផ្សាយលើ CTN

🥂 Cambodia Premium – កាន់តែប្រណិត កាន់តែស្និទ្ធស្នាល

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង