×

កុំឱ្យក្តីស្រមៃរបស់កូនអ្នក ត្រូវរង់ចាំយូរ! Junior MasterChef Cambodia បន្តដល់ទីតាំងទី៣ នៅស្ថានីយទូរទស្សន៍ CTN TV នៅថ្ងៃទី 11–12 ខែមេសា កុំឱ្យក្តីស្រមៃរបស់កូនអ្នក ត្រូវរង់ចាំយូរ!

ក្រោយពីទទួលបានការគាំទ្រយ៉ាងកក់ក្តៅ និងជោគជ័យនៅទីតាំងទី១ និងទី២ កម្មវិធី Junior MasterChef Cambodia Season 1 កំពុងបន្តដំណើរទៅកាន់ ទីតាំងទី៣ នៅស្ថានីយទូរទស្សន៍ CTN នៅថ្ងៃទី ១១–១២ ខែមេសា ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច ខាងមុខនេះ។

ដឹកដៃកូនៗមកបង្ហាញសមត្ថភាពរបស់ពួកគេ!

តាមរយៈទីតាំងមុនៗ យើងបានឃើញកុមារជាច្រើន បង្ហាញទេពកោសល្យដ៏គួរឱ្យភ្ញាក់ផ្អើល ទាំងការច្នៃប្រឌិត ការតុបតែង និងរសជាតិម្ហូប។ វាបានបង្កើតទំនុកចិត្ត និងជំរុញឱ្យប្អូនៗកាន់តែហ៊ានបង្ហាញខ្លួនលើឆាកធំ។

គួរបញ្ជាក់ផងដែរថា កម្មវិធីលំដាប់ពិភពលោកនេះ កំពុងស្វែងរកប្អូនៗបេក្ខភាព “Little Chef” ដើម្បីចូលរួមប្រកួត ដណ្តើមយកប្រាក់រង្វាន់ 100 លានរៀល និងឱកាសក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ Khmer Beverages និង Chip Mong Group ផងដែរ។

នេះមិនមែនត្រឹមតែជាការប្រកួតធម្មតាទេ ប៉ុន្តែជាវេទិកាដ៏មានតម្លៃសម្រាប់កុមារអាយុចន្លោះពី ៨ ដល់ ១៣ ឆ្នាំ ដែលមានចំណង់ចំណូលចិត្តធ្វើម្ហូប អាចបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនតាមរយៈបទពិសោធន៍ពិត។

កម្មវិធីនេះ នាំមកជូនដោយ Khmer Beverages ដោយមានការគាំទ្រពី Cambodia Water និង ធនាគារ ជីប ម៉ុង ក្នុងគោលបំណងបង្កើតឱកាសសម្រាប់កុមារជំនាន់ថ្មី។

ការចូលរួមគឺ ឥតគិតថ្លៃ ហើយក្រុមការងារនឹងជួយណែនាំគ្រប់ជំហាន ដើម្បីឱ្យឪពុកម្តាយ និងកូនៗមានភាពងាយស្រួលក្នុងការចូលរួម។

👨‍👩‍👧 សម្រាប់ឪពុកម្តាយ នេះគឺជាឱកាសដ៏មានតម្លៃក្នុងការគាំទ្រក្តីស្រមៃរបស់កូនៗ

👉 ប្រសិនបើកូនអ្នកស្រលាញ់ធ្វើម្ហូប កុំឲ្យឱកាសនេះកន្លងផុត!

👉 ជួបគ្នានៅ CTN TV ថ្ងៃទី ១១–១២ ខែមេសា ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច

Junior MasterChef Cambodia Season 1

“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”

📌 ឯកសារត្រូវត្រៀម៖

• Mobile App ធនាគារ ជីប ម៉ុង

• អត្តសញ្ញាណប័ណ្ណ ឬ Passport (ឪពុកម្តាយ)

• សំបុត្រកំណើតកូន

📲 ដាក់ពាក្យឥឡូវនេះ (Scan QR Code)

ទីតាំងស្ថានីយទូរទស្សន៍ CTN៖ https://maps.app.goo.gl/w6SnGFQmn2QNqit68?g_st=it

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង