×

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ផ្ញើសារលិខិតអបអរសាទរលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី្ន ក្នុងឱកាសទទួលបានពានរង្វាន់ “Smile Asia Philanthropic Visionary Award”

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ផ្ញើសារលិខិតអបអរសាទរលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងឱកាសទទួលបានពានរង្វាន់ “Smile Asia Philanthropic Visionary Award”។

ក្នុងសារលិខិត អ្នកឧកញ៉ា គិតម៉េង បានសរសេរថា “ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា នៃ សភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាតសម្តែងនូវសេចក្តីរំភើបរីករាយ និងសូមអបអរសារទរដោយស្មោះអស់ពីដួងចិត្ត គោរពជូនលោកជំទាវបណ្ឌិត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាដែល លោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើកទី២ នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025» របស់ អង្គការ Smile Asia កាលពី ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសឹង្ហបុរី។

ការទទួលបានពានរង្វាន់ដ៏ឧត្តុឧត្តមថ្លៃថ្លានេះ គឺជាកិត្តិយសដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា និងពិតជាស័ក្តិសមបំផុត ចំពោះស្នាដៃ សមិទ្ធផល និងភាពជាអ្នកដឹកនាំ ប្រកបដោយចក្ខុវិស័យរបស់ លោកជំទាវបណ្ឌិត ដែលជាកុលធីតាខ្មែរ ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី បំពេញតួនាទីដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំ សមាគមកាយឫទ្ធិនារី កម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងចលនាកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផល ជាច្រើន ជាពិសេសការបំពេញនូវបេសកកម្មមនុស្សធម៌ សប្បុរសធម៌ និង កិច្ចការសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ សំដៅការលើកកម្ពស់សិទ្ធិនារី កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្តសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សាប្រោះព្រំ ប្រសិទ្ធពរ ទ្ធពរ បវរមហាប្រសើរ គោរពជូន លោកជំទាវបណ្ឌិត ឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាធិប ម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង