×

សោកស្ដាយចំពោះកូនអ្នកសមុទ្រ! រតនៈ ត្រូវជម្រុះពីកម្មវិធី MasterChef Cambodia ដោយសារឈ្លើងសមុទ្រ

បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏ល្អអស់ជាច្រើនសប្តាហ៍ ដំណើររបស់បេក្ខជន នា រតនៈ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បានមកដល់ទីបញ្ចប់ប្រកបដោយអារម្មណ៍រំជួលចិត្តនៅក្នុងសប្ដាហ៍ទី ១៧។

អ្វីដែលគួរឱ្យហួសចិត្តនោះគឺ គ្រឿងផ្សំដែលនាំឱ្យ រតនៈ ត្រូវបានជម្រុះ គឺឈ្លើងសមុទ្រ ដែលមកពីតំបន់ឆ្នេរសមុទ្រដែលរូបគាត់ធំដឹងក្តីតែម្តង។ យ៉ាងណាមិញ ម្ហូប «ស៊ុបបន្លែចម្រុះ» របស់បេក្ខជនមកពីខេត្តព្រះសីហនុរូបនេះ ទទួលការរិះគន់ថា ខ្វះរសជាតិ និងការតុបតែងមិនទាន់បានល្អ។

រតនៈ បានបង្ហាញពីការរីកចម្រើនជាលំដាប់តាំងពីការប្រកួតដំបូងៗមក រួមទាំងសមត្ថភាពដ៏លេចធ្លោក្នុងការប្រកួតម្ហូបច្នៃប្រឌិត កាលពីសប្ដាហ៍ទី១៣ ផងដែរ។

ការចាកចេញរបស់បេក្ខជនរូបនេះ ធ្វើឱ្យផ្ទះបាយ MasterChef Cambodia នៅសល់អ្នកចម្អិនតាមផ្ទះត្រឹមតែ ១១រូបប៉ុណ្ណោះ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៧ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង