×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម៉ីលីង បញ្ចប់ដំណើរ Junior MasterChef ខណៈ Mystery Box នឹងត្រឡប់មកវិញនៅសប្តាហ៍ក្រោយ

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនវគ្គ និងបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការប្រកួតមុនៗ ដំណើររបស់ ម៉ីលីង នៅក្នុង Junior MasterChef Cambodia Season 1 បានឈានមកដល់ទីបញ្ចប់ ក្នុងវិញ្ញាសាអៀមខ្មៅដែលមាន បង្កងនាគជាមួយ Garlic Butter Sauce ជាគ្រឿងផ្សំគោល។

ជាមួយនឹងការចាកចេញរបស់ម៉ីលីង កៅអីដែលនៅសល់សម្រាប់ដំណាក់កាលបន្ទាប់កាន់តែមានតម្លៃ ហើយ Chef តូចៗដែលនៅសល់ត្រូវបង្កើនការប្រុងប្រយ័ត្នជាងមុន។ នៅសប្តាហ៍ក្រោយ ការប្រកួតនឹងបន្តជាមួយ Mystery Box មួយទៀត ដែលអាចនាំមកនូវគ្រឿងផ្សំ និងការភ្ញាក់ផ្អើលថ្មីៗ។

តើប្រអប់អាថ៌កំបាំងលើកក្រោយ នឹងលាក់អ្វីនៅខាងក្នុង? ហើយតើ Chef តូចណានឹងអាចបន្តឈរនៅលើផ្លូវឆ្ពោះទៅកាន់ជ័យជម្នះ?

កុំភ្លេចតាមដាន Junior MasterChef Cambodia Season 1 នៅលើ Facebook Page ខាងក្រោម ដើម្បីទស្សនាវគ្គបន្ទាប់ និងស្វែងរកចម្លើយទាំងអស់នេះ។

Facebook Page CTN: https://www.facebook.com/ctntvcambodia
Facebook Page MasterChef Cambodia: https://www.facebook.com/MasterChefCambodiaCTN
Facebook Page Cambodia Water: https://www.facebook.com/CambodiaWaterOfficial
Facebook Page Chip Mong Bank: https://www.facebook.com/chipmongbank

កម្មវិធីនេះ ផលិតដោយ CTN ដោយមាន Cambodia Water និង Chip Mong Bank ជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកលើកទឹកចិត្ត និងគាំទ្រការអភិវឌ្ឍសក្តានុពលរបស់កុមារកម្ពុជា ដើម្បីបន្តក្តីស្រមៃរបស់ Little Chef ជំនាន់ថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង