×

ការប្រកួតប្តូរវេនគ្នាជាលើកដំបូង បង្កភាពតានតឹង និងយុទ្ធសាស្ត្រក្នុងផ្ទះបាយ MasterChef Cambodia

សប្ដាហ៍ទី១៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ បានចាប់ផ្ដើមឡើងជាមួយនឹងការប្រកួតជាក្រុមបែបប្តូរវេនគ្នា ដែលបានសាកល្បងទំនុកចិត្ត ការកំណត់ពេលវេលា និងការធ្វើការងារជាក្រុមក្រោមសម្ពាធដ៏ខ្លាំងក្លា។

បេក្ខជនម្នាក់ៗមានពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះក្នុងការចម្អិន មុននឹងប្រគល់ការងារបន្តឱ្យមិត្តរួមក្រុម។ ការប្រកួតនេះ មិនត្រឹមតែផ្តោតលើរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការប្រាស្រ័យទាក់ទង និងការសម្រេចចិត្តដ៏រហ័សផងដែរ។
ប្រធានក្រុម លាងហាក់, ស្រីពេជ្រ, និង លីនណា ទទួលបានសិទ្ធក្នុងការជ្រើសរើសកូនក្រុម។ ប៉ុន្តែការជ្រើសរើសនៅសប្ដាហ៍នេះ តម្រូវឱ្យសមាជិកក្នុងក្រុម ជាអ្នកជ្រើសរើសសមាជិកជាបន្តបន្ទាប់។

ការសម្រេចចិត្តរបស់ លាងហាក់ ក្នុងការជ្រើសរើស លក្ម្សី ជាសមាជិកដំបូង បានធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ដោយសារបេក្ខនារីទាំងពីរ ធ្លាប់មានទំនាស់នឹងគ្នា កាលពីសប្ដាហ៍មុន។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៧ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង