ការសាកល្បងចុះចត និងហោះឡើង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើឡើងនៅថ្ងៃទី១៥ ខែសីហានេះ ដោយយន្តហោះប្រភេទ Airbus A320។ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកឱ្យប្រតិបត្តិការទទួលជើងហោះហើរ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខណៈពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមខ្លួនសម្រាប់ប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ១០០ភាគរយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរសាកល្បង ជាមួយ យន្តហោះប្រភេទ Airbus 320 នៅថ្ងៃសុក្រ ទី១៥ ខែសីហា។
ទោះជាយ៉ាងណាក៏ដោយ ពិធីសម្ពោធជាផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្ថែមទៀតថា ក្នុងដំណាក់កាលដំបូង អាកាសយានដ្ឋានអន្តរជាតិតេជោ មានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ៕
ប្រភព៖ Facebook