×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បន្តដឹកនាំសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជួបសួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលរបួសនៅមន្ទីរយោធភូមិភាគទី៤

ខេត្តសៀមរាប៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានមូលនិធិ ទ្រទ្រង់ជនភៀសសឹក ជំនួសមុខឱ្យអ្នកឧកញ៉ា គិត ម៉េង នៅល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកនូវសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមជាមួយនឹងថវិកាមួយចំនួន ចុះសួរសុខទុក្ខដល់វីរកងទ័ព នៅមន្ទីរយោធភូមិភាគទី៤ ដែលកំពុងសម្រាកព្យាបាលរបួសពីការវាយប្រហារនៅក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់សៀម ។

ទន្ទឹមពេលសំណេះសំណាលសួរសុខទុក្ខវីរកងទ័ពនៅមន្ទីរយោធភូមិភាគទី៤នោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានរៀបចំនូវសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមជាមួយនឹងថវិកាមួយចំនួនជូនដល់វីរកងទ័ពរងគ្រោះទាំងនោះផងដែរ។

ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ក៏បានផ្ដល់ថវិកាឧបត្ថម្ភ ជូនទៅដល់មន្ទីរយោធភូមិភាគទី៤ នូវទឹកប្រាក់ចំនួន២០លានរៀលផងដែរ ដោយក្នុងនោះថវិកា១០ លានរៀល ជាថវិការបស់ មូលនិធិទ្រទ្រង់ជនភៀសសឹក និង១០លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ាផ្ទាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង