សម្រាប់អ្នកស្រលាញ់ចម្រៀងរ៉េប និងមានក្តីស្រមៃចង់ក្លាយជាតារា នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីដាក់ពាក្យចូលរួមកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ដែលរៀបចំដោយផលិតកម្មយក្ស ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាមួយការសហការពីក្រុមហ៊ុន KHMER Beverages ដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។
កម្មវិធីនេះ មានគោលបំណងស្វែងរកតារាថ្មីក្នុងវិស័យរ៉េបកម្ពុជា ដោយអ្នកឈ្នះនឹងទទួលបាន ប្រាក់រង្វាន់ ១០០ លានរៀល និងកុងត្រាក្លាយជាតារាចម្រៀងក្នុងផលិតកម្ម។
ការទទួលពាក្យនឹងបិទនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ដូច្នេះកុំទុកឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ! ចូលរួមដាក់ពាក្យជាមួយ CAMBO RAPPER។