×

លក្ស្មី ឈ្នះ Mystery Box ជាលើកទីពីរ ក្នុងផ្ទះបាយ MasterChef Cambodia

បេក្ខនារី សែម ចាន់លក្ម្សី បានបង្ហាញពីភាពលេចធ្លោម្តងទៀត ដោយបានទទួលបានជ័យជម្នះក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង (Mystery Box) ជាលើកទីពីរសម្រាប់ខ្លួនឯង ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ជាមួយនឹងម្ហូបឈ្មោះ «នំពពា» ។

ការប្រកួតប្រជែងក្រោមប្រធានបទ កញ្ចក់ឆ្លុះ បានតម្រូវឱ្យបេក្ខជនចម្អិនម្ហូបមួយមុខដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្លួន។ គណៈកម្មការបានកោតសរសើរ លក្ម្សី ចំពោះការរៀបចំ និងអត្ថន័យរបស់ម្ហូបនេះផងដែរ។

ដោយធ្លាប់បានឈ្នះការប្រកួតម្ហូបច្នៃប្រឌិត ១លើក, ដឹកនាំក្រុមទទួលបានជ័យជម្នះ ១លើក និងធ្វើបានយ៉ាងល្អក្នុងវគ្គរងសម្ពាធ (Pressure Test) ជាច្រើនលើកមកហើយ ជ័យជម្នះលើកនេះ កាន់តែពង្រឹងជំហររបស់ លក្ម្សី ក្នុងនាមជាអ្នកចម្អិនមួយរូបដែលមានសមត្ថភាពថេរ ក្នុងការប្រកួត។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤​ សប្ដាហ៍ទី១៦ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង