×

MasterChef Cambodia ៖ ការបត់បែនដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងសប្ដាហ៍ទី១៦

ក្នុងសប្ដាហ៍នេះ បាននាំមកនូវរសជាតិថ្មីមួយ ខណៈដែលបេក្ខជនទាំងអស់បានឈានជើងចេញពីផ្ទះបាយ MasterChef Cambodia ដើម្បីឆ្ពោះទៅកាន់ផ្សារទំនើប ជីប ម៉ុង។ ដោយមានថវិកាតែ ១០០,០០០ រៀលក្នុងម្នាក់ៗ អ្នកចម្អិនទាំងអស់ត្រូវរៀបចំផែនការច្បាស់លាស់ថា អ្វីដែលត្រូវទិញអ្វីដែលមិនត្រូវទិញ។

វាមិនមែនគ្រាន់តែជាការរើសទិញគ្រឿងផ្សំទេ តែវាជាការសាកល្បងលើការគិតវែងឆ្ងាយ ភាពបត់បែន និងការប្រែក្លាយគ្រឿងផ្សំមានកំណត់ ឱ្យទៅជារសជាតិដ៏ឈ្ងុយឆ្ងាញ់។ ប៉ុន្តែ ស្ថានការណ៍បានប្រែប្រួល នៅពេលដែលគណៈកម្មការបានប្រកាសថា លក្ស្មី ដែលជាអ្នកឈ្នះប្រអប់អាថ៌កំបាំង អាចដោះដូរកញ្ចប់គ្រឿងផ្សំរបស់បេក្ខជននានាបានដោយសេរី។

ជាលទ្ធផល លក្ស្មី បានផ្លាស់ប្ដូរថង់របស់ លាងហាក់, កញ្ញា, វេជ្ជឌី, ម៉ៃឡាង, រតនៈ និង បូរ៉ា បានធ្វើឱ្យកក្រើក ក្នុងការប្រកួត។ វាគឺជាយុទ្ធសាស្ត្រ និងសង្គ្រាមចិត្តសាស្ត្រ ដែលបង្ខំឱ្យអ្នកចម្អិនទាំងឡាយ ត្រូវតែចេះបត់បែនទៅតាមស្ថានការណ៍ភ្លាមៗ។

ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤​ សប្ដាហ៍ទី១៦ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង