កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៦ បានបង្ហាញពីជំនាញ និង ភាពច្នៃប្រឌិតដ៏អស្ចារ្យ ដោយមានដូចជា លាងហាក់ ស្រីពេជ្រ និង លីនណា ទទួលបានចំណាត់ថ្នាក់ Top 3 ក្នុងវគ្គជម្រុះ។
លាងហាក់ បានធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ ជាមួយនឹងមុខម្ហូប “ស្ប៉ាហ្គេតទីស៊ីវិល័យ” ។ ស្រីពេជ្រ បានបន្តដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺមុខម្ហូប “ប៊ីវសាលម៉ុនរេស” និងបេក្ខនារីចុងក្រោយក្នុងចំណោមបេក្ខជនឆ្នើមទាំងបីរូប គឺ លីនណា ជាមួយនឹងមុខម្ហូប “សាលម៉ុនម៉ូសេក” របស់នាង ដែលមានការបង្ហាញសិល្បៈ និង រសជាតិមានតុល្យភាព។
សរុបមក ស្នាដៃរបស់អ្នកទាំងបី បានបង្ហាញពីការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពច្នៃប្រឌិត ភាពបត់បែន និង ភាពនឹងនរ ក្នុងកម្មវិធី MasterChef Cambodia ៕