×

MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៩៖ សម្ពាធនៃ Top 10 ចាប់ផ្តើមជាមួយវិញ្ញាសា១ទល់១ ដ៏គួរឱ្យភ្ញាក់ផ្អើល

សប្ដាហ៍ទី១៩ បានឈានចូលដល់ដំណាក់កាលថ្មីនៃការប្រកួតប្រជែង គឺវគ្គ Top 10។ ប៉ុន្តែជំនួសឱ្យវិញ្ញាសាប្រកួតជាក្រុម បេក្ខជនទាំងអស់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរមួយ ដែលត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយគ្នាក្នុងគូរបស់ពួកគេ។ បេក្ខជនទាំងពីរនាក់មានគ្រឿងផ្សំដូចគ្នា ប៉ុន្តែមានតែម្នាក់គត់ក្នុងមួយគូដែលអាចទទួលបានសុវត្ថិភាព។

ការប្រកួតនេះ បានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ដៃគូស្រាប់តែក្លាយជាគូប្រជែង។ បេក្ខជនគ្រប់រូបមិនត្រឹមតែត្រូវការជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការយុទ្ធសាស្ត្រ និងភាពរឹងមាំខាងស្មារតីផងដែរ។

ដោយសារតែមានស្នាដៃល្អៗក្នុងភាគមុនៗ បេក្ខជនជាច្រើនបានឈានចូលមកដោយទំនុកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែការផ្លាស់ប្តូរនេះបានរំឭកគ្រប់គ្នាថា ចាប់ពីពេលនេះតទៅ រាល់ការសម្រេចចិត្ត រាល់វិនាទី និងគ្រប់មុខម្ហូប សុទ្ធតែអាចកំណត់ជោគវាសនារបស់ពួកគេនៅក្នុងផ្ទះបាយ MasterChef Cambodia ។

ទស្សនាសប្ដាហ៍ទី១៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង