×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមរបស់តុលា ទទួលជ័យជម្នះក្នុងការប្រកួតដ៏ស្វិតស្វាញ “បេសកកម្ម RedBull” នៃកម្មវិធី កម្លាំងគោជល់

ក្នុងការប្រកួតមួយដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការតាំងចិត្តយ៉ាងមុតមាំ ក្រុមរបស់ បេក្ខជន ផាត រ៉ាតុលា បានទទួលជ័យជម្នះក្នុងវិញ្ញាសាដ៏លំបាក «បេសកកម្ម Redbull» នៅក្នុងកម្មវិធី «កម្លាំងគោជល់» សប្ដាហ៍ទី៦ របស់ស្ថានីយទូរទស្សន៍ CTN ។ 

វគ្គនេះ បានបង្ហាញយ៉ាងច្បាស់ពីថាមពល កម្លាំង និងយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗ។ ទោះជាយ៉ាងណា ក្រុមរបស់ តុលា បានយកឈ្នះក្រុមរបស់ គឹមយៀក ក្នុងការប្រកួតទល់គ្នា ខណៈដែលក្រុមរបស់ ផានិត បានទទួលជ័យជម្នះលើក្រុមរបស់ រីហ្វីន។ លទ្ធផលនេះបាននាំឱ្យក្រុមឈ្នះទាំងពីរត្រូវប្រកួតគ្នា។

នៅក្នុងការប្រកួតចុងក្រោយ ក្រុមរបស់ តុលា បានបង្ហាញពីសមត្ថភាព និងភាពរឹងមាំរបស់ខ្លួន យកជ័យជម្នះដោយសមត្ថភាព និងការសហការគ្នាដ៏ល្អ នៅក្នុងវិញ្ញាសាដំបូងនៃរាត្រីនោះ។

ជ័យជម្នះនេះ បានបញ្ជាក់យ៉ាងច្បាស់ពីគោលគំនិតស្នូលនៃកម្មវិធី គឺ ភាពជោគជ័យកើតចេញពីការរួមបញ្ចូលគ្នារវាងកម្លាំង ប្រាជ្ញា និងយុទ្ធសាស្ត្រ។

ទស្សនាការប្រកួតក្នុងសប្ដាហ៍ទី៦ កម្មវិធី កម្លាំងគោជល់ (Redbull Power) នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង