×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រវត្តិសាស្ត្រថ្មី៖ កំពូលតារាចម្រៀងផលិតកម្មបារមី (វណ្ណដា, វណ្ណថាន, យ៉ូហៃ…) ត្រៀមឡើងឆាកអន្តរជាតិដ៏ធំនៅ Salle Pleyel ទីក្រុងប៉ារីស!

សមាគមសិល្បករខ្មែរ និង ផលិតកម្មបារមី មានមោទនភាពក្នុងការប្រកាសពីវត្តមានកំពូលតារាចម្រៀង វណ្ណដា, វណ្ណថាន, នរិទ្ធ, យ៉ូហៃ និង ស៊ូហ្សាណា នៅក្នុងការប្រគំតន្ត្រីដ៏ធំមួយ នៅសាលប្រគំតន្ត្រីដ៏ល្បីឈ្មោះ Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងបានក្រោមកិច្ចសហការដ៏មោទនភាពរវាង សមាគមសិល្បករខ្មែរ ផលិតកម្មបារមី និង Sabay Events Production (ប្រទេសបារាំង) ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលក្រុមសិល្បករខ្មែរជាច្រើននាក់នឹងឡើងសម្តែងនៅលើឆាកតន្ត្រីតែមួយរួមគ្នា ក្នុងសាលប្រគំតន្ត្រីដ៏មានកិត្តិយសបំផុតមួយនៅអឺរ៉ុប។

សំបុត្រចូលទស្សនាដំបូង (Early Bird) នឹងចាប់ផ្តើមលក់នៅថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា វេលាម៉ោង ១២ ថ្ងៃត្រង់ (ម៉ោងប៉ារីស)!

ត្រៀមខ្លួនហើយឬនៅ? — សំបុត្រមានចំនួនកំណត់!

កុំភ្លេចឱកាសដ៏ពិសេស! សូមរកទិញតាមគេហទំព័រ sallepleyel.com និង fnacspectacles.com

នេះមិនត្រឹមជាការប្រគំតន្ត្រីដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃមោទនភាព ឯកភាព និងសេចក្ដីសង្ឃឹម។ សូមចូលរួមទាំងអស់គ្នា!

Presented by: ផលិតកម្មបារមី

Produced by: Sabay Events Production (ប្រទេសបារាំង)

Powered by: សមាគមសិល្បករខ្មែរ (ប្រទេសកម្ពុជា)

Supported by: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង