
ក្នុងវិញ្ញាសាចាប់គូប្រកួតដំបូងនៃសប្ដាហ៍ប្រកួត Top 10 ភាពតានតឹងកើនឡើងខ្លាំង ប៉ុន្តែបានរកឃើញបេក្ខជនខ្លាំងៗចំនួន ៤រូប រួមមាន កញ្ញា ម៉ៃឡាង ណាវី និង បូរ៉ា ដែលមានសិទ្ធិឈានជើងចូលទៅកាន់សប្ដាហ៍ Top 9 មុនគេបង្អស់ នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤។
សម្រាប់ កញ្ញា បានយកឈ្នះលើ ស្រីពេជ ក្នុងវិញ្ញាសា Black Squid Ink Spaghetti with Scallop Cream Sauce ។ ចំណែក ម៉ៃឡាង បានយកឈ្នះលើ លីនណា ក្នុងវិញ្ញាសា Duck Breast Steak with Orange Sauce ។
ខណៈគូផ្សេងទៀត ក្នុងវិញ្ញាសា Lamb Chop with Rosemary Sauce ណាវី បានទទួលជ័យជម្នះទៅលើ លក្ម្សី ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបង្ហាញពីការឡើងទឹកដៃរបស់ ណាវី ក្នុងការប្រកួតជាច្រើនវគ្គកន្លងទៅ។ ដោយឡែក បូរ៉ា បានយកឈ្នះលើ វេជ្ជឌី ដោយទទួលបានចានល្អជាង នៅក្នុងវិញ្ញាសា Western Soup ។
មានតែគូរបស់ បេក្ខនារី លាងហាក់ ជាមួយ រស្មី ប៉ុណ្ណោះ ដែលមិនទទួលបានសុវត្ថិភាព ដោយសារតែចានរបស់បេក្ខភាពទាំងពីរ មិនបានល្អដូចគ្នា។
ទស្សនាសប្ដាហ៍ទី១៩ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖