
កាលពីសប្ដាហ៍ទី១៩ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខជនទាំង៦រូប ដែលប្រកួតក្នុងវិញ្ញាសាអៀមខ្មៅ គឺ ស្រីពេជ, លីនណា, វេជ្ជឌី, រស្មី, លាងហាក់ និង លក្ម្សី ត្រូវប្រឈមមុខនឹងការប្រកួតដុតនំ “Banana Bread” ដែលជាការសាកល្បងភាពជាក់លាក់ និងការគ្រប់គ្រងពេលវេលា។
បន្ទាប់ពីបរាជ័យក្នុងការប្រកួត Head to Head នេះគឺជាឱកាសចុងក្រោយសម្រាប់អ្នកចម្អិនទាំង៦រូប ដើម្បីបន្តដំណើររបស់ពួកគេនៅក្នុងផ្ទះបាយ MasterChef Cambodia ។ លាងហាក់ និង រស្មី ក្នុងការកែខ្លួនពីកំហុសដ៏ធំរបស់ពួកគេ។ ចំណែកឯ លក្ម្សី នេះគឺជាការសាកល្បងដ៏ពិតប្រាកដមួយទៅលើចំណុចខ្សោយផ្នែកគ្រប់គ្រងពេលវេលារបស់នាង ដែលគណៈកម្មការធ្លាប់បានដាស់តឿន។
សម្ពាធពីឡដុតទាមទារភាពល្អឥតខ្ចោះ ហើយសូម្បីតែកំហុសតូចបំផុត ក៏អាចផ្លាស់ប្តូរជោគវាសនារបស់បេក្ខជនបានដែរ។ លើកនេះ មិនមែនជាការប្រកួតប្រជែងផ្នែកគំនិតច្នៃប្រឌិតទេ ប៉ុន្តែជាការប្រយុទ្ធជាមួយនឹងវិនាទី និងកម្ដៅ ដែលមានតែអ្នកបច្ចេកទេសល្អបំផុតប៉ុណ្ណោះ ទើបអាចបន្តដំណើរទៅមុខទៀតបាន។
ទស្សនាសប្ដាហ៍ទី១៩ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖