×

ភ្ញៀវកិត្តិយសពិសេស លីនដា និង ម៉ាលីន ត្រឡប់មកកាន់ផ្ទះបាយ MasterChef Cambodia ជាមួយវិញ្ញាសាកំណត់សម្រាប់បេក្ខជន

ការប្រកួតក្នុងសប្ដាហ៍ទី១៩ បានប្រែទៅជាវគ្គដ៏គួរឱ្យរំភើប នៅពេលអតីតបេក្ខនារីឆ្នើមកាលពីរដូវកាលទី៣ គឺ លីនដា (Top 2) និង ម៉ាលីន (Top 3) បានត្រឡប់មកកាន់ផ្ទះបាយ MasterChef Cambodia សាជាថ្មី។ វត្តមានរបស់អ្នកទាំងពីរ បានធ្វើឱ្យបរិយាកាសពោរពេញដោយភាពរំភើប អមជាមួយនឹងសម្ពាធផងដែរ ជាពិសេសនៅពេលដែល ម៉ាលីន បានបង្ហាញវិញ្ញាសាប្រកួតដែលធ្វើដោយផ្ទាល់ដៃ។

នោះគឺ “Banana Bread” គឺជាង្អែមដែលទាមទារភាពល្អិតល្អន់ក្នុងការធ្វើ។ ជាមួយនឹងការកំណត់រយៈពេល ៦០នាទី បេក្ខជនខ្លះមើលឃើញថានេះជាឱកាសដើម្បីបង្ហាញពីការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ខណៈដែលអ្នកផ្សេងទៀតព្រួយបារម្ភថា កំហុសតែមួយជំហានអាចបញ្ចប់ដំណើររបស់ពួកគេ។

នេះជាពេលដ៏រំភើបសម្រាប់អ្នកគាំទ្រកម្មវិធី MasterChef Cambodia ចំពោះការចូលរួមរបស់រៀមច្បង លីនដា និង ម៉ាលីន ដែលបានផ្ដល់ជាដំបូន្មានល្អៗដល់សិស្សប្អូន នារដូវកាលទី៤នេះ ប៉ុន្តែជាសមរភូមិដែលធ្វើឱ្យតានតឹងអារម្មណ៍បំផុតសម្រាប់អ្នកចម្អិនដែលកំពុងតស៊ូដើម្បីបន្តឈរជើង នៅក្នុងផ្ទះបាយដ៏ក្ដៅគគុកមួយនេះ។

ទស្សនាសប្ដាហ៍ទី១៩ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង