
បន្ធូរអស់ភាពតានតឹងពេញមួយសប្ដាហ៍ ជាមួយកម្មវិធី Cook & Chill by Cambodia Premium នឹងនាំបងប្អូនទៅជួបជាមួយអាយដល MasterChef ចំរើន បូរ៉ា ។ ដឹងស្រាប់ហើយ បូរ៉ា គាត់ពូកែខាងច្នៃម្ហូបបែប Western ឱ្យប្លែករហូត! លើកនេះ គាត់លេងឈុតធំ យក “ក្រូចថ្លុង” មកធ្វើជាតួឯកក្នុងចានម្ហូបម្ដង! 🍊✨
រសជាតិថ្មីប្លែកមាត់៖ ញាំក្រូចថ្លុងកោះទ្រង់បង្កងទឹកសាប! បងប្អូនធ្លាប់ញ៉ាំអត់? បូរ៉ា នឹងបង្ហាញតិចនិកយកក្រូចថ្លុងមកបញ្ចូលជាមួយបង្កងទឹកសាប បង្កើតបានជារសជាតិឈ្ងុយប្លែកមាត់ ហើយស្រស់ស្រាយខ្លាំងហ្មង។ កាន់តែពិសេស បើបានញ៉ាំបណ្ដើរ ក្រេបរសជាតិ Cambodia Premium ត្រជាក់ៗបណ្ដើរ… អូយ! ជាតិហ្មង ចង់ប្រាប់! 🍺
ការប្រកួតវិញ្ញាសាដ៏ប្លែក! លើកនេះពិធីករនិងពិធីការិនីទាំង ២ រូបរបស់យើង នឹងត្រូវមកប្រកួតគ្នាធ្វើលើវិញ្ញាសាថ្មីមួយទៀតហើយ។ ចាំមើលថាតើអ្នកណាខ្លាំងជាង ឬក៏ប្លែកពេករហូតដល់ភ្ញាក់ផ្អើលពេញស្ទូឌីយោ?
ហត់នឿយពេញមួយសប្តាហ៍ហើយ យប់ថ្ងៃអាទិត្យហ្នឹងមកអង្គុយមើលអាយដលចម្អិនម្ហូប ស្ដាប់បទពិសោធន៍ជីវិតជក់ចិត្ត និងកម្សាន្តអារម្មណ៍បែប Chill Chill ជាមួយយើងទាំងអស់គ្នាណា៎!
📅 ជួបគ្នាថ្ងៃអាទិត្យនេះ (១ មីនា ២០២៦)
🕗 ម៉ោង ៨:០០ យប់
📺 នៅលើកញ្ចក់ទូរទស្សន៍ CTN
កុំភ្លេចណា៎! ណាត់គ្នាថ្ងៃអាទិត្យនេះ ដើម្បីទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗ និងភាពសប្បាយរីករាយពីកម្មវិធី Cook & Chill by Cambodia Premium។ មិនតែប៉ុណ្ណោះ ហ្គេមរបស់ភ្ញៀវកិក្តិយសសប្ដាហ៍នេះ ដឹងតែប្លែងភ្នែកតែម្ដង! Cook & Chill – ញ៉ាំឱ្យឆ្ងាញ់ រសជាតិឱ្យប្លែក!
