×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វគ្គ Audition ទី៣ Junior MasterChef Cambodia មានទាំងសកម្មភាពរីករាយ និងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ពី “Chef តូចៗ”

ភ្នំពេញ៖ បរិយាកាសនៅវគ្គ Audition ទី៣ នៃកម្មវិធី Junior MasterChef Cambodia Season 1 នៅស្ថានីយទូរទស្សន៍ CTN មានភាពរស់រវើក និងពោរពេញដោយសកម្មភាព ខណៈប្អូនៗជាច្រើនបាននាំយកមុខម្ហូបមកបង្ហាញមុខគណៈកម្មការ។

ក្នុងមួយថ្ងៃពេញ បេក្ខជនបានបង្ហាញទាំងជំនាញធ្វើម្ហូប និងភាពទំនុកចិត្ត ខណៈអាណាព្យាបាលក៏នៅជិតខាង លើកទឹកចិត្តយ៉ាងកក់ក្តៅ។

ក្រៅពីការប្រកួត ក៏មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន ពីបេក្ខជនតូចៗផងដែរ។ បេក្ខជនតូចម្នាក់ មកដល់ទីតាំងដោយភ្លេចយកម្ហូបពីផ្ទះ ប៉ុន្តែបានសម្រេចចិត្តសុំចម្អិននៅទីតាំងផ្ទាល់ បង្ហាញពីភាពក្លាហាន និងចិត្តស្រឡាញ់ការធ្វើម្ហូប។

មួយវិញទៀត បេក្ខជនវ័យ ១១ឆ្នាំ ដែលធ្លាប់ចូលរួមកម្មវិធី Mini Miss Global 2025 from Cambodia បានមកប្រកួតជាមួយបេក្ខជនវ័យ ១៣ឆ្នាំ ទោះបីខុសគ្នាផ្នែកមាឌ ប៉ុន្តែទាំងពីរមានទំនុកចិត្តដូចគ្នា។

Junior MasterChef Cambodia មិនត្រឹមតែជាការប្រកួតទេ ប៉ុន្តែជាកន្លែងបង្ហាញក្តីស្រមៃ និងសមត្ថភាពរបស់កុមារ។

👉 វគ្គ Audition ទីបន្ទាប់ និងទីតាំងចុងក្រោយ

📍 Noro Lane (GF Picnic Lawn)

📅 ថ្ងៃទី ១៨–១៩ មេសា

🕘 ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច

👉 កុំឲ្យឱកាសចុងក្រោយនេះកន្លងផុត!

ប្អូនៗដែលមានអាយុ ៨ ដល់ ១៣ ឆ្នាំ៖

👉 ប្រសិនបើកូនអ្នកស្រលាញ់ធ្វើម្ហូប កុំឲ្យឱកាសនេះកន្លងផុត!

Junior MasterChef Cambodia Season 1

“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”

📌 ឯកសារត្រូវត្រៀម៖

• Mobile Application ធនាគារ ជីប ម៉ុង

• អត្តសញ្ញាណប័ណ្ណ ឬ Passport (ឪពុកម្តាយ)

• សំបុត្រកំណើតកូន

📲 ដាក់ពាក្យឥឡូវនេះ (Scan QR Code)

🎥 នាំមកជូនដោយ Khmer Beverages

💧 គាំទ្រដោយ Cambodia Water & ធនាគារ ជីប ម៉ុង

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង