
បរិយាកាសពោរពេញដោយភាពរំភើប និងសកម្មភាពអ៊ូអរយ៉ាងខ្លាំង កំពុងកើតឡើងនៅ ទីតាំងទី៣ នៃវគ្គ Audition កម្មវិធី Junior MasterChef Cambodia នៅស្ថានីយទូរទស្សន៍ CTN! ប្អូនៗជាច្រើនបាននាំយកមុខម្ហូបដ៏ច្នៃប្រឌិតរបស់ខ្លួន មកបង្ហាញមុខគណៈកម្មការ ដោយមានទំនុកចិត្តកាន់តែខ្លាំងឡើង។
តាំងពីម៉ោងព្រឹក ដល់ម៉ោងល្ងាច ទីតាំង Audition មានភាពរស់រវើកជានិច្ច ដោយមានប្អូនៗបង្ហាញសមត្ថភាពធ្វើម្ហូបយ៉ាងសកម្ម ខណៈដែលអាណាព្យាបាលឈរលើកទឹកចិត្តយ៉ាងកក់ក្តៅ។ ប្រៀបធៀបនឹងទីតាំងមុនៗ កម្រិតប្រកួតប្រជែងនៅទីនេះកាន់តែខ្លាំង ដោយប្អូនៗមកជាមួយការត្រៀមខ្លួនល្អ និងគំនិតច្នៃប្រឌិតថ្មីៗ។
បេក្ខជនពី MasterChef Cambodia ក៏បានចូលរួមលើកទឹកចិត្ត និងចែករំលែកបទពិសោធន៍ ដោយផ្តល់ដំបូន្មានអំពីការតុបតែងម្ហូប អនាម័យ និងការរក្សាតុល្យភាពរសជាតិ ដែលជាគន្លឹះសំខាន់ក្នុងការក្លាយជាចុងភៅល្អ។
គណៈកម្មការបានវាយតម្លៃយ៉ាងម៉ត់ចត់ ទៅលើរសជាតិ ការតុបតែង និងការបង្ហាញរបស់ប្អូនៗ ដែលបង្ហាញឱ្យឃើញថា ទេពកោសល្យរបស់កុមារកម្ពុជាកំពុងរីកចម្រើនយ៉ាងគួរឱ្យចាប់អារម្មណ៍។
វគ្គ Audition នៅតែបន្ត ហើយដំណើរស្វែងរក “Little Chef” កំពុងកាន់តែចូលទៅដំណាក់កាលដ៏រឹងមាំ។ តោះមកទស្សនារូបភាព និងសកម្មភាពពិសេសៗពីទីតាំងនេះទាំងអស់គ្នា!
ប្អូនៗដែលមានអាយុ ៨ ដល់ ១៣ ឆ្នាំ៖
👉 ប្រសិនបើកូនអ្នកស្រលាញ់ធ្វើម្ហូប កុំឲ្យឱកាសនេះកន្លងផុត!
Junior MasterChef Cambodia Season 1
“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”
📌 ឯកសារត្រូវត្រៀម៖
• Mobile Application ធនាគារ ជីប ម៉ុង
• អត្តសញ្ញាណប័ណ្ណ ឬ Passport (ឪពុកម្តាយ)
• សំបុត្រកំណើតកូន
📲 ដាក់ពាក្យឥឡូវនេះ (Scan QR Code)
🎥 នាំមកជូនដោយ Khmer Beverages
💧 គាំទ្រដោយ Cambodia Water & ធនាគារ ជីប ម៉ុង
