×

ក្រសួង​ប្រកាស​ចាក់វ៉ាក់សាំង​កូវីដ១៩​ប្រភេទ​ស៊ីណូវ៉ាក់ ជូនដល់​កុមារ​អាយុ៥ឆ្នាំ​នៅ​ទូទាំងប្រទេស

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូរីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន បានឱ្យដឹងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូរីដ១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់ វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ជូនដល់កុមារដែលមានអាយុ៥ឆ្នាំ នៅរាជធានី-ខេត្តទាំង២៥ ដែលនឹងចាប់ផ្ដើមបើកយុទ្ធនាការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគម្លាតរវាងដូសទី១ និងទី២ គឺ២៨ថ្ងៃដែលការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ ដែលមានអាយុ៥ឆាំ្ន ចំពោះកូនចៅរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ សូមទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ។

១. មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង៖
ចំពោះកូនចៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក រដ្ឋសភា និងកូនចៅឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។

២ . ចំពោះកូនចៅឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើសូមអញ្ជើញទៅ ចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យព្រះអង្គឌួង។
ដើម្បីទទួលបានព័ត៌មានជាក់លាក់ពីទីតាំង និងកាលបរិច្ចេទសូមតាមដានតារាងដូចខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង