×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Junior MasterChef Cambodia កាន់តែក្តៅគគុក! ទីតាំងទី៣ នៅ CTN TV បញ្ចប់ដោយភាពជោគជ័យ

វគ្គ Audition ទីតាំងទី៣ របស់កម្មវិធី Junior MasterChef Cambodia រដូវកាលទី១ នៅ CTN TV បានបញ្ចប់ដោយភាពជោគជ័យយ៉ាងខ្លាំង! ការចូលរួមពីប្អូនៗ និងអាណាព្យាបាលនៅទីតាំងនេះ កាន់តែបង្ហាញថា ការប្រកួតកំពុងក្តៅគគុក និងមានការប្រកួតប្រជែងខ្លាំងឡើងជាលំដាប់។

ក្នុងរយៈពេលពីរថ្ងៃ កន្លែង Audition ពោរពេញដោយសកម្មភាព និងភាពអ៊ូអរយ៉ាងខ្លាំង។ ប្អូនៗបាននាំយកមុខម្ហូបដែលរៀបចំដោយខ្លួនឯង មកបង្ហាញជាមួយនឹងទំនុកចិត្ត និងការត្រៀមខ្លួនល្អជាងមុន។ មុខម្ហូបនីមួយៗមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការតុបតែងស្អាត និងគំនិតច្នៃប្រឌិតកាន់តែខ្ពស់ ដែលធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍យ៉ាងខ្លាំង។

បេក្ខជនពី MasterChef Cambodia រដូវកាលទី៤ ក៏បានបន្តចូលរួមលើកទឹកចិត្ត និងចែករំលែកបទពិសោធន៍ ដោយផ្តល់គន្លឹះសំខាន់ៗអំពីការធ្វើម្ហូបឱ្យមានសោភ័ណភាព អនាម័យ និងរសជាតិល្អ — ជាអ្វីដែលប្អូនៗបានយកទៅអនុវត្តយ៉ាងច្បាស់នៅទីតាំងនេះ។

អាណាព្យាបាលជាច្រើនបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដោយឃើញកូនៗរបស់ពួកគេមានភាពក្លាហាន និងមានទំនុកចិត្តក្នុងការបង្ហាញសមត្ថភាពលើឆាកពិត។ បរិយាកាសពោរពេញដោយស្នាមញញឹម ក្តីរំភើប និងមោទនភាពពីគ្រួសារ។

វគ្គ Audition កំពុងឈានទៅកាន់ទីតាំងចុងក្រោយ ហើយការស្វែងរក “Little Chef” ដែលមានទេពកោសល្យក៏កាន់តែខិតជិតដំណាក់កាលបន្ទាប់។ ដំណើរនេះមិនត្រឹមតែជាការប្រកួតទេ ប៉ុន្តែជាវេទិកាដ៏មានតម្លៃសម្រាប់កុមារកម្ពុជា ក្នុងការបង្កើតក្តីស្រមៃ និងអនាគត។

“ក្តីស្រមៃធំ ចាប់ផ្តើមពីដៃតូច!”

📍 Pre-Audition នឹងបន្តនៅទីតាំងបន្ទាប់ (ទីតាំងចុងក្រោយ)៖

Noro Lane

🗓 ថ្ងៃទី ១៨–១៩ ខែមេសា

👨‍👩‍👧 មាតាបិតាអាចនាំកូនៗអាយុ ៨–១៣ ឆ្នាំ មកចូលរួមបាន ឬចុះឈ្មោះជាមុន (Scan QR Code / Link)

📲 បន្ទាប់ពីចុះឈ្មោះ ក្រុមការងារនឹងទាក់ទងវិញ ដើម្បីផ្តល់ព័ត៌មានបន្ថែម

🎥 រៀបចំដោយ CTN TV

🥤 នាំមកជូនដោយ Khmer Beverages

💧 គាំទ្រដោយ Cambodia Water និង ធនាគារ ជីប ម៉ុង

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង