×

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក សម្រេច​ឱ្យប្រើប្រាស់​ថ្នាំគ្រាប់​របស់​ហ្វាយហ្ស័រ ព្យាបាល​ជំងឺ​កូវីដ១៩

អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) កាលពីថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំគ្រាប់របស់ក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។

ថ្នាំគ្រាប់ ឈ្មោះ Paxlovid គឺជាថ្នាំផ្សំពីរគ្រាប់ដែលលេបក្នុងរយៈពេល ៥ ថ្ងៃ ដែលត្រូវបានបង្ហាញនៅក្នុងការសាកល្បងព្យាបាលលើមនុស្ស ២២០០ នាក់ បានបង្ហាញពីសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ ក្នុងចំណោមអ្នកដែលមានហានិភ័យ ៨៨% នៅពេលប្រើថ្នាំក្នុងរយៈពេល ៥ ថ្ងៃនៃការចាប់ផ្តើមចេញរោគសញ្ញា។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក មិនបានឆ្លងក្រុមអ្នកជំនាញឯករាជ្យរបស់ខ្លួន ដើម្បីពិនិត្យមើលទិន្នន័យស៊ីជម្រៅជុំវិញថ្នាំគ្រាប់របស់ Pfizer មុនពេលការអនុញ្ញាតនោះទេ។

និយតករឱសថរបស់សហភាពអឺរ៉ុប កាលពីសប្តាហ៍មុន បានអនុញ្ញាតឱ្យរដ្ឋជាសមាជិក ប្រើប្រាស់ការព្យាបាលដោយថ្នាំគ្រាប់របស់ក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) មុនពេលការអនុម័តជាផ្លូវការជាវិធានការបន្ទាន់ដើម្បីទប់ស្កាត់រលកនៃវីរុសអូមីក្រុង (Omicron)។

ការអនុញ្ញាតនេះ កើតឡើងនៅពេលដែលករណីកំពុងកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ដោយសារវីរុស អូមីក្រុង។

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង