×

សមត្ថកិច្ច ចាប់បញ្ជូនកូនប្រសារឧកញ៉ា ហេង សៀ ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ច បានបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការផ្ដើមគំនិតប្រឌិតរូបភាពអាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍។

 

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

កូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង