×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

រដ្ឋធានីញូវដែលីរបស់ឥណ្ឌាបង្កេីតធនាគារម៉ាស៊ីនបន្សុទ្ធអុកស៊ីសែនដេីម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

សាច់រឿង៖អាជ្ញាធរក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃចុងសប្ដាហ៍ បានប្រកាសពីការបង្កើតធនាគារម៉ាស៊ីនបន្សុទ្ធអុកស៊ីសែននៅតាមសង្កាត់នីមួយៗដើម្បីធានាការផ្គត់ផ្គង់អុកស៊ីសែនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងស្ថិតនៅក្រោមវិធានការចត្តាឡីស័កនៅតាមផ្ទះទូទាំងទីក្រុងនេះ។

បច្ចុប្បន្ននេះ ឥណ្ឌាកំពុងប្រយុទ្ធតស៊ូនឹងរលកឆ្លងវីរុសកូវីដ-១៩ លេីកទី២ដ៏អាក្រក់បំផុត ដោយករណីឆ្លងថ្មីប្រចាំថ្ងៃមានចំនួនលើសពី ៣០ម៉ឺននាក់អស់រយៈពេល ២៤ថ្ងៃជាប់គ្នាមកហេីយ។

បេីទោះបីជា ករណីឆ្លងថ្មីនៅក្នុងរដ្ឋធានីញូវដែលីបានថយចុះមកនៅប្រហែល ៨.៥០០នាក់ក្នុងមួយថ្ងៃក៏ដោយ ក៏រដ្ឋធានីនេះនៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេនៅក្នុងប្រទេសដោយមានករណីឆ្លងសរុបជាង ៧០.០០០នាក់។

ដើម្បីបន្ធូរបន្ថយសម្ពាធលើមន្ទីរពេទ្យ អ្នកជំងឺជាច្រើនដែលស្ថានភាពរបស់ពួកគេបានធូរស្បើយបន្ទាប់ពីបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬអ្នកដែលកំពុងមានរោគសញ្ញាកម្រិតស្រាល និងមធ្យមនោះ ត្រូវបានដាក់ឲ្យធ្វេីចត្តាឡីស័កនៅផ្ទះ។ ប៉ុន្តែអ្នកជំងឺជាច្រើននៅតែត្រូវការការព្យាបាល ដូច្នេះហេីយធនាគារម៉ាស៊ីនបន្សុទ្ធអុកស៊ីសែនត្រូវបានបង្កើតឡើងនៅទូទាំងរដ្ឋធានីញូវដែលីដើម្បីបំពេញតម្រូវការរបស់ពួកគេ។

អង្គការ និងក្រុមសហគមន៍មួយចំនួនបានចូលរួមផ្គត់ផ្គង់ និងចែកចាយអុកស៊ីសែនក៏ដូចជាសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងស្បៀងអាហារផ្សេងៗទៀតផងដែរនៅពេលដែលការខ្វះខាតត្រូវបានរាយការណ៍។

យោងតាមទិន្នន័យពីក្រសួងសុខាភិបាល ចំនួនសរុបនៃអ្នកឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ជាង ២៤លាន៦៨ម៉ឺននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៧ម៉ឺននាក់។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ករណីឆ្លងថ្មីជាង ៣១ម៉ឺននាក់ និងអ្នកស្លាប់ថ្មីជាង ៤ពាន់នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេសឥណ្ឌា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង