×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អ្នកស្លា ប់​សង្ស័យ​ពុលស្រា នៅស្រុកក្រគរ​បានកើន​ដល់ ៩នាក់ហើយ គិតត្រឹម​ល្ងាច​ថ្ងៃទី០២ ខែមិថុនា

ដោយ៖ សេង ប៊ុនធឿន

ពោធិ៍សាត់៖ ប្រជាពលរដ្ឋស្លាប់ដោយសង្ស័យថា ពុលស្រានៅភូមិថ្កោលធំនិងភូមិសានស ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះ ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ជាបន្ត បន្ទាប់ក្រោមការយកចិត្តទុកដាក់បំផុតពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងក្រុមគ្រូពេទ្យ។

\

 

មកដល់ថ្ងៃទី០៣ ខែមិថុនានេះ ប្រជាពលរដ្ឋប្រុសស្រីមួយចំនូនបានរធូរស្រាលជាបណ្តើរៗហើយ អ្នកខ្លះបានវិលត្រឡប់ទៅគេហដ្ឋាន និងមួយចំនួនទៀតកំពុងសម្រាកព្យាបាល។
នៅក្នុងចំណោមអ្នកពុលស្រា ដែលបញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនូន ៣៦នាក់ស្រីចំនួន ០៨នាក់នោះ មានអាការៈធ្ងន់ធ្ងរកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ចំនួន០២នាក់ស្រី០១នាក់ មកដល់ម៉ោង៥ល្ងាចថ្ងៃទី០២ ខែមិថុនា ម្សិលមិញនេះ បានទទួលមរណៈភាពទាំងពីរនាក់។

បើតាមការឱ្យដឹងពីក្រុមគ្រូពេទ្យគិតដល់ល្ងាចថ្ងៃទី០២ ខែមិថុនាម្សិលមិញនេះអ្នកស្លាប់ជាប់ពាក់ព័ន្ធក្នុងហេតុការណ៍សង្ស័យពុលស្រានេះសរុបបានកើតដល់ចំនួន ០៩នាក់ ក្នុងនោះប្រុសចំនួន១នាក់ស្រីចំនួន០៨នាក់។

ទាក់ទងនឹងហេតុការណ៍ដែលនាំ ឱ្យបងប្អូនមួយចំនួនស្លាប់ និងមួយចំនួនទៀតកំពុងសង្គ្រោះបន្ទាន់នោះ បងស្រីឈ្មោះ សាន នី និងបងប្រុសឈ្មោះ ស សេង ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដែរនោះ បានរៀបរាប់ថាដំបូងឡើយគឺមាន អ្នកភូមិម្នាក់ស្លាប់ បងប្អូនញាតិមិត្តជិត ខាងមកចូលរូមជួយហើយទិញស្រាថ្នាំមកផឹកកំដរ ដោយពុំដឹងថាអ្នកស្លាប់នោះស្លាប់ដោយផឹកស្រានោះទេ ខណៈពេលដែលមានអ្នកភូមិស្លាប់ជាបន្តបន្ទាប់យ៉ាងដូច្នេះ ទើបពួកគាត់ទទួលព័ត៌មានថា អ្នកស្លាប់ទាំងនោះ បណ្តាលមកពីផឹកស្រា ឮគេនិយាយបែបនេះ ពួកគាត់ទាំងនោះក៏ចាប់មានអាការៈឈឺក្បាល វិលមុខ និងពិបាកដកដង្ហើមជាដើម ហើយក៏រាយការណ៍ជូនលោកមេភូមិ មេឃុំ ដើម្បីជួយអន្តរាគមន៍ដល់ពួកគាត់តែម្តង។

ចំពោះអ្នកផលិតលក់ចែកចាយស្រានោះ សមត្ថកិច្ចបាននិងកំពុងអនុវត្តតាមនីតិវិធី និងយកសំណាកវិភាគដើម្បីស្វែងរកការពិតហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង