ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧២៩នាក់ ខណៈអ្នកជំងឺចំនួន ៧២១នាក់ ជាសះស្បើយ និងស្លាប់ ៦នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មានករណីឆ្លងសហគមន៍ ៧០០នាក់ និងអ្នកដំណើរពីបរទេស ២៩នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន៣២១៨៩នាក់ អ្នកជាសះស្បើយចំនួន ២៤៧៦៣នាក់ និងអ្នកស្លាប់ចំនួន២៣៦នាក់៕