×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ចិនថា ការហោះហើរ​របស់​យន្តហោះ​យោធា​នៅ​ជិតដែន​ទឹក​ម៉ាឡេស៊ី​គឺជា​ការហ្វឹកហាត់​ធម្មតា

ចិន៖ ប្រទេសចិន កាលពីថ្ងៃពុធ បានប្រកាសថា ការហោះហើររបស់យន្តហោះយោធាចំនួន ១៦គ្រឿងលើដែនទឹកដែលមានជម្លោះនៅជិតដែនទឹកម៉ាឡេស៊ីនោះ  គឺជាការហ្វឹកហាត់ជាប្រចាំប៉ុណ្ណោះ  បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាបានបំពានអធិបតេយ្យរបស់ខ្លួន។

ម៉ាឡេស៊ីបានបញ្ចេញយន្តហោះចម្បាំងកាលពីដេីមសប្ដាហ៍នេះដើម្បីស្ទាក់យន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសចិនដែលបានបង្ហាញខ្លួននៅជិតកោះ បូនីអូ  (Borneo) នៅលើសមុទ្រចិនខាងត្បូងជាកន្លែងដែលម៉ាឡេស៊ីបានទាមទារដែនដីត្រួតស៊ីគ្នាជាមួយចិន។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានរិះគន់ការហោះហើររបស់ចិនដោយបាននិយាយថា នោះជាការឈ្លានពាន ហើយបាននិយាយថា រដ្ឋាភិបាលម៉ាឡេសីនឹងធ្វើការតវ៉ាជាមួយរដ្ឋាភិបាលចិន និងកោះហៅឯកអគ្គរដ្ឋទូតចិន។

ប៉ុន្តែមន្ត្រីនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងគូឡាឡាំពួ  បាននិយាយថា  «សកម្មភាពនោះគឺជាការហ្វឹកហាត់ការហោះហើរជាធម្មតារបស់កងទ័ពអាកាសចិនហើយមិនកំណត់គោលដៅលើប្រទេសណាមួយឡើយ»។

មន្ត្រីនាំពាក្យស្ថានទូតចិនបាននិយាយទៀតថា «យោងតាមច្បាប់អន្តរជាតិ យន្ដហោះយោធាចិនមានសិទ្ធិហោះហើរលើដែនអាកាសនោះ»។

មន្ត្រីនាំពាក្យរូបនោះបាននិយាយបន្ថែមនៅក្នុងសេចក្តី ថ្លែងការណ៍ថា «យន្តហោះយោធាចិនមិនបានចូលដែនអាកាសប្រទេសណាមួយទេ»៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង